11/11/2017 09:24 GMT+7 Email Print Like 0

ប្រធានបទក្ដៅគគុកត្រូវបានយកមកពិភាក្សានៅ APEC CEO Summit

សន្និសីទកំពូលសហគ្រាស APEC – APEC CEO Summit បន្តប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ជាមួយសម័យប្រជុំអំពីប្រធានបទក្ដៅគគុកជាច្រើន នាបច្ចុប្បន្នដូចជា៖ “ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពនិងកំណើននិរន្តរភាព” “បច្ចេកវិទ្យាបង្កើតឡើងឱកាសសេដ្ឋកិច្ច” និង “កិច្ចសន្ទនាអំពីទស្សនៈ វិស័យ APEC មុននឹងឆ្នាំ២០២០”។

 
ទិដ្ឋភាពនៃកិច្ចសន្ទនានេះ (រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំស្ដីពីការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវធនធាននិងកំណើននិរន្តរភាព នោះ​ នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ Jacinda Arden សង្កត់ធ្ងន់ថា បម្រែបម្រួលអាកាសធាតុជាការសាកល្បងធំបំ​ផុត​និងយូរអង្វែងបំផុតចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចសកលនិងប្រទេសទាំងអស់។ ដូច្នេះ ហើយ តំបន់អាស៊ី-ប៉ាស៊ីហ្វិកចាំបាច់ត្រូវត្រៀមរៀបចំយុទ្ធសាស្ត្រសេដ្ឋកិច្ចនិងធ្វើអាជីវកម្មនូវធនធានធម្មជាតិដោយបន្សាំជាមួយបម្រែ​បម្រួលអាកាសធាតុ។

“យើងខ្ញុំព្រួយបារម្ភយ៉ាងខ្លាំងចំពោះបម្រែបម្រួលដែលកើតមានឡើង នៅនូវែលហ្សេឡង់និងលើទូទាំងពិភព​លោក​នេះ។ យើងខ្ញុំព្រួយបារម្ភអំពីបរិស្ថាននិងការធ្វើអាជីវកម្មធនធានជះឥទ្ធិពលយ៉ាងម៉េចទៅលើបម្រែបម្រួលអាកាសធាតុ។ យើងខ្ញុំគិតថានេះជាការទទួលខុសត្រូវអន្តរជាតិ ទោះជានោះគឺប្រទេសតូចតាចយ៉ាងដូចម្ដេចនិងមានតួនាទីយ៉ាងណាក៏ដោយ”។

ក្នុងកិច្ចសន្ទនាក្រោមប្រធានបទ “បច្ចេកវិទ្យាបង្កើតឡើងឱកាសសេដ្ឋកិច្ចថ្មី” នោះ នាយិកាប្រតិបត្តិ Facebook លោកស្រី Sheryl Sandberg និងនាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Malcolm Turnbull បានអះអាងថា ប្រសិនបើមនុស្សប្រើប្រាស់បច្ចេកវិទ្យាដើម្បីតភ្ជាប់គ្នា គឺគេអាចបង្កើតឡើងការងារធ្វើ រួមវិភាគទាន សំរាប់ខឿនសេដ្ឋកិច្ច។ ក្នុងនោះ Facebook ត្រូវបានចាត់ទុកថា ជាឧបករណ៍ល្អអស្ចារ្យ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ