18/03/2015 11:51 GMT+7 Email Print Like 0

ប្រធានធនាគារនាំចូលនាំចេញអាមេរិក៖សេដ្ឋកិច្ចវៀតណាមកាន់តែអភិវឌ្ឍន៍និង​សមាហរណ​កម្ម

ប្រធានធនាគារនាំចូលនាំចេញអាមេរិក (U.S. Ex-Im Bank) លោក Fred Hochberg (ខាងឆ្វេង)និងឯក​អគ្គរដ្ឋ​ទូត​វៀត​ណាម​លោក​ Pham Quang Vinh (រូបថត៖TTXVN)

ប្រធានធនាគារនាំចូលនាំចេញអាមេរិក (U.S. Ex-Im Bank) លោក Fred​ Hochberg បាន​វាយតំលៃ​ខ្ពស់ចំពោះ​រាល់សមិទ្ធិ​របស់ខឿនសេ​ដ្ឋកិច្ចវៀត​​ណាម នា​ពេល​ថ្មីៗនេះ ជាពិសេស​គឺការស្ថិរភាព​​ម៉ាក្រូសេដ្ឋ​កិច្ច រក្សា​កំណើន​ និង​ធ្វើ​សមាហរ​ណ​កម្ម​ទៅក្នុងខឿនសេដ្ឋកិច្ច​​តំបន់និង​​ពិភព​លោក។ ថ្លែងមតិ​​នៅជំនួប​​សន្ទនា​​ជា​មួយ​​​​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំនៅអា​មេរិក​លោក Pham Quang Vinh  នាពេលថ្មី​​នេះ​នៅទី​ក្រុង​​វ៉ាស៊ីន​តោន​ លោ​ក Fred Hochberg បាន​អះអាងថា​ ធនាគារ​នាំចូលនាំ​ចេញអា​មេរិក នឹង​បន្តរួម​​វិភាគទាន​​ក្នុង​ការ​អភិវឌ្ឍន៍​​របស់វៀត​ណាមនិង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​និងវិនិយោគរវា​ងប្រទេសទាំ​ង២ ក៏ដូច​ជា​លើក​ទឹក​​ចិត្ត​និង​​​ជួយ​ឧបត្ថម្ភ​ក្រុមហ៊ុនអាមេរិកនានា​ក្នុងការធ្វើអាជីវកម្ម​និងវិនិយោគ​នៅ​វៀតណាម។ ​លោកឯក​អគ្គរដ្ឋទូតPham Quang Vinh បានវាយតំលៃខ្ពស់ចំពោះ កិច្ចសហប្រតិ​បតិ្តការរបស់ Ex-Im Bank ក្នុងការ​ផ្គត់ផ្គង់​ឥណ​ទាន​​សំរាប់​គំ​រោងការណ៍នានា​​ដែលមានការចូលរួម​របស់អង្គភាពអាជីវ​កម្មអាមេរិកអំពីការ​អភិវឌ្ឍន៍​ហេដ្ឋា​រច​នា​​​សម្ព័ន្ធនៅវៀ​តណាម ព្រមទាំងស្នើរ​ឲ្យធនាគារនេះបង្កើន​កិច្ចសហប្រតិ​​បតិ្តការ​ជាមួយ​​វៀត​ណាមក្នុ​​ង​វិស័យ​ចរា​​ចរណ៍ ថាម​ពលកកើត​ឡើងវិញ សម្ភារៈ​និងសេវាកម្ម​សុខាភិបាល​តាមនោះ​បន្ត​រួម​ចំណែក​​ក្នុងការ​អភិ​វឌ្ឍន៍​​សេដ្ឋ​កិច្ច​សង្គម ដោយចីរភាព​របស់វៀតណាម​និងទំនាក់ទំនងដៃគូ​លើគ្រប់វិស័យវៀត​ណាម- អាមេរិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ