08/08/2021 18:52 GMT+7 Email Print Like 0

ប្រធានតំណាងអង្គការ WHO ប្រចាំនៅវៀតណាមផ្តល់អនុសាសន៍ឱ្យប្រជាជនគួរចាក់វ៉ាក់សាំងការពារកូវីដ ១៩ មិនថាវ៉ាក់សាំងនោះជាប្រភេទណាឡើយ

លោកបណ្ឌិត Kidong Park  តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាម (រូបថត៖ TTXVN) 
 

នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ក្នុងបរិបទនៃការវិវត្តដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននៃជំងឺកូវីដ ១៩ នៅលើពិភពលោកនិងនៅវៀតណាមនោះ តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀត ណាម លោកបណ្ឌិត Kidong Park បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានវៀតណាមអំពីការប្រែប្រួលរបស់វីរុសបម្លែងថ្មី ដែលតា ក៏ដូចជាប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងនឹងវីរុសបម្លែងថ្មីនេះ។

លោកបណ្ឌិត Kidong Park បានសង្កត់ធ្ងន់ថា សារពី WHO គឺច្បាស់លាស់ នោះគឺ ត្រូវចាក់វ៉ាក់សាំងមិនថាប្រភេទណាមួយឡើយ នៅពេលដល់វេនអ្នក។ វ៉ាក់សាំងជួយការពារអ្នកនិងអ្នកនៅជុំវិញអ្នក។ វ៉ាក់សាំងក៏នឹងកាត់បន្ថយហានិភ័យពីវីរុសបម្លែងថ្មី ដែលតា ដែលរីករាលដាលនៅក្នុងសហគមន៍និងបង្កឱ្យមានបម្លែងថ្មីទៀត។ លោកបណ្ឌិតរូបនេះបានបញ្ជាក់ថា វ៉ាក់សាំងទាំងអស់ដែលត្រូវបានអនុម័តដោយអង្គការសុខភាពពិភពលោកសម្រាប់ការប្រើប្រាស់ជាបន្ទាន់ បានបំពេញតាមតម្រូវ ការ ប្រសិទ្ធភាព សុវត្ថិភាពនិងគុណភាពដែលកំណត់ដោយអង្គការ WHO តាមរយៈការពិគ្រោះយោបល់យ៉ាងតឹងរឹងជាមួយអ្នកជំនាញអន្តរជាតិ។ យ៉ាងណាមិញ វ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារជំងឺធ្ងន់ធ្ងរបណ្តាលពីជំងឺកូវីដ ១៩ ដែលត្រូវចូលមន្ទីរពេទ្យ។

លោកបណ្ឌិត Kidong Park បានបញ្ជាក់ថា អង្គការ WHO តែងតែរួមដំណើរជាមួយវៀតណាមដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ