05/05/2018 07:18 GMT+7 Email Print Like 0

ប្រធានតុលាការប្រជាជនកំពូល Nguyen Hoa Binh អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅចិន

ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ប្រធានតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅប្រទេសចិន តាមការអញ្ជើញរបស់សមាជិកមជ្ឈឹមបក្សកុម្មុយនិស្តចិន ប្រធាន តុលាការប្រជាជនកំពូលចិន លោក Zhou Qiang។

លោក Guo Shengkun សមាជិកការិយាល័យនយោបាយលេខាគណៈកម្មាធិការ កិច្ចការច្បាប់ចិន
អញ្ជើញទទួលស្វាគមលោក Nguyen Hoa Binh មកសម្តែងការគួរសម

ក្នុងការទទួលស្វាគមន៍គណៈប្រតិភូមកសម្តែងការគួរសមនាថ្ងៃទី៣ឧសភា លោក Guo Shengkun សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការ កិច្ចការច្បាប់ចិន បានអះអាងនូវការគាំទ្រចំពោះការបង្កើនកិច្ចសហប្រតិបត្តិការរវាង ស្ថាប័នរវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ។

ក្នុងជំនួបនេះ លោក Nguyen Hoa Binh បានអះអាងថា វៀតណាមជានិច្ចកាលគោរពនិងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយចិន ពូនជ្រុំទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើររវាងបក្សទាំងពីរ រដ្ឋទាំងពីរ ដោយឥតឈប់ឈរ។

នាពេលរសៀលថ្ងៃដដែល ក្នុងជំនួបពិភាក្សាំជាមួយលោក Zhou Qiang លោក Nguyen Hoa Binh បានស្នើឲ្យភាគីទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងចែករំលែកនូវបទពិសោធន៍លើវិស័យមួយចំនួនដែលមានការយក ចិត្តទុកដាក់ដូចគ្នា។

បញ្ចប់ជំនួបពិភាក្សា ប្រធានតុលាការនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងតុលាការប្រជាជនកំពូលនៃប្រទេសទាំងពីរសំដៅបង្កើនគ្រឹះស្ថានរឹងមាំសម្រាប់សកម្មភាពសហប្រតិបត្តិការនាពេល​ខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ