26/12/2018 11:14 GMT+7 Email Print Like 0

ប្រធានឌូម៉ាជាតិរុស្ស៊ីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម


 ទិដ្ឋភាពនៃជំនួបចរចារវាងប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានឌូម៉ាជាតិរុស្ស៊ីលោក V. V. Volodin (រូបថត៖ VOV)

 នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ​២០១៨ គណៈប្រតិភូជាន់ខ្ពស់ឌូម៉ាជាតិរុស្ស៊ី (ពោលគឺរដ្ឋ សភាសហព័ន្ធរុស្ស៊ី) ដឹកនាំ​ដោយ​ប្រធាន​ឌូម៉ាជាតិលោក Vya​cheslav Viktorovich Volodin បានបញ្ចប់ប្រ​កបដោយជោគជ័យ​​ដំណើរ​ទស្សន​កិច្ច​ជាផ្លូវ ការនៅវៀតណាមចាប់ពីថ្ងៃទី​២៣ ដល់ថ្ងៃទី២៤ ខែធ្នូ តាមកា​រអញ្ជើញ​របស់ ប្រធាន​រដ្ឋសភា​វៀត​ណាម​ លោកស្រី Nguyen Thi Kim Ngan។
 
ក្នុងរយៈពេល ទស្សនកិច្ចលើកនេះ ប្រធានឌូម៉ាជាតិរុស្ស៊ីលោក Vyacheslav Viktorovich Volodin បានអញ្ជើញ​ជួប​ចរចា​ជាមួយប្រធានរដ្ឋសភា​វៀតណាម លោកស្រី Nguyen Thi Kim Ngan​ ជួប​សម្ដែង​ការគួរសម​ជាមួយ​អគ្គលេខាបក្ស​ ប្រធានរដ្ឋ លោក Nguyen Phu Trong និងនាយករ​ដ្ឋមន្រ្តីរដ្ឋាភិបាល​ លោក Nguyen Xuan Phuc ផងដែរ។
 
នៅជំនួប​ទាំងនេះ ភាគីទាំងពីរបានអះអាងថា នឹងធ្វើអស់ពីសមត្ថភាពដើម្បី គាំទ្រទំនាក់​ទំនង​សហ​ប្រតិបតិ្តកា​​ររវាងប្រទេសទាំងពីរ ព្រមទាំ​ងបង្កើតក្របខ័ណ្ឌ គ​តិយុត្ត​ប្រកប​ដោយភាព​ងាយ​ស្រួល​ដើម្បី​ជំរុញ​ទំនាក់​​​ទំនងសេដ្ឋកិច្ច​ ពាណិជ្ជ កម្ម វិ​និយោគ ទេសចរណ៍និង​ការជួបប្រាស្រ័យ​រវាងប្រជាជន​ជាមួយប្រជា​ជន​ផង​​​​ដែ​រ។ ភាគីទាំងពីរបានចុះហត្ថ​លេខាលើកិច្ចព្រមព្រៀងស្ដីពីការប​ង្កើតគណៈ កម្មាធិការ​សហប្រតិបតិ្ត​ការ​អន្តរ​សភារវាងរដ្ឋសភាវៀតណាមជាមួយឌូម៉ាជាតិ រុស្ស៊ី។ នេះ​ជាលើក​ដំបូង​ដែលរដ្ឋ​សភាវៀត​ណាមប​ង្កើត​យន្តការ​សហប្រតិបតិ្តការ អន្តរសភាទ្វេភាគីជាមួយ​រដ្ឋសភានៃប្រទេសផ្សេងមួយ​។ ប្រការ​នេះបាន​បង្ហាញ​នូវ កម្រិ​ត​ជឿទុកចិត្តនយោបាយរវាងថ្នាក់ដឹកនាំជាន់ខ្ពស់​នៃភាគីទាំងពីរ ក៏ដូចជា​ការ​ ប្ដេជ្ញាចិត្ត​ជំរុញកិច្ច​សហប្រតិបតិ្តការ​អន្តរសភារវាងប្រទេសទាំងពីរផងដែរ។
 
ក្នុងឱកាស​នេះដែរ គណៈប្រតិភូជាន់ខ្ពស់ឌូម៉ាជាតិរុស្ស៊ីបានអញ្ជើញ ដាក់កម្រង​ផ្កានៅ​ស្ដូប​រំលឹក​វិញ្ញាណក្ខ័ន្ធ​បណ្ដាវីរៈ​យុទ្ធជន​ពលី ដាក់កម្រងផ្កានិង ចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ​នៅក្នុងប្រាង្គតម្កល់សព ហើ​យអញ្ជើញទៅ​ ទស្សនាកេរ្តិ៍ដំណែលលោកប្រធានហូជីមិញនៅក្នុងវិមា​នប្រធានរដ្ឋផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ