28/09/2018 10:29 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹមលោក Pham Minh Chinh បានទទួលបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន


 ទិដ្ឋភាពនៃជំនួប (រូបថតៈ TTXVN) 

 នារសៀល​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការ​ចាត់​តាំងមជ្ឈិម​និងជា​ប្រធាន​ក្រុម​សមាជិកសភាមិត្តភាពវៀតណាម-ជប៉ុនលោក Pham Minh Chinh បានទទួលជួប​សន្ទនា​ជា​មួយ​លោក​ Nikai Toshihiro អគ្គលេខាធិការនៃគណបក្សប្រជាធិប តេយ្យសេរីជប៉ុន (LDP) ប្រធាន​សមាគម​មិត្ត​ភាព​ជប៉ុន - វៀតណាមនិងជាបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shizo Abe ដែលបាន​អញ្ជើញ​មក​ចូលរួមរំលែក​ទុក្ខនិងចូលរួមពិធីបុណ្យសពរបស់លោកប្រធានរដ្ឋ Tran Dai Qua​ng ផងដែរ។​
 
តាង​នាមរដ្ឋាភិបាលនិងប្រជាជនជប៉ុន លោក Nikai Toshihiro បាន​ចូល​រួម​រំលែក​ទុក្ខយ៉ាង​ក្រៀមក្រំដល់​រដ្ឋាភិបាលនិង​ប្រជាជនវៀតណាម ព្រមទាំងអះអាងថា ​ប្រ ធានរដ្ឋ លោក Tr​an Dai Quang បា​នរួម​ចំណែក​យ៉ាង​សកម្មក្នុងការកសាងកិច្ច​សហប្រតិបត្តិការ​លើគ្រប់វិស័យ​ជាច្រើន​នៃទំនាក់​ទំនង​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​វៀត​ណាម​ - ជប៉ុន។
 
រីឯប្រធាន​គណៈកម្មាធិការចាត់តាំងមជ្ឈិមលោក Pham Minh Chinh បានថ្លែងអំណរគុណដល់លោក Nikai Toshihiro​ និងប្រតិភូបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រី Shizo Abe ដែលបាន​មកចូលរួម​រំលែក​ទុក្ខជាមួយ​បក្ស ​រដ្ឋ និង​ប្រជាជនវៀត​ណា​ម។
 
នៅក្នុងជំនួបនេះ​ភាគីទាំងពីរបានឯកភាពថា ​ទំនាក់ទំនងវៀត​ណាម​ - ជប៉ុន​កំពុងស្ថិត​ក្នុងដំណាក់​កាល​អភិវឌ្ឍន៍​​ល្អ។ ប្រទេសទាំងពីរវៀតណា​មនិងជប៉ុនមានភាពស្និទ្ធស្នា​លអំពីវប្បធម៌​ មាន​ផលប្រយោជន៍​ជា​យុទ្ធសាស្ត្រ​​ស្រដៀង​គ្នា តាមនោះ ភាគីទាំងពីរអាច​ចែករំលែកនូវការយកចិត្ត​ទុកដាក់រួម​ ទាំងលើវិស័យ​សហប្រតិបត្តិ​ការទ្វេភាគីនិងពហុភាគី។ ទន្ទឹមជាមួយគ្នានោះ ទំនុកទុក​ចិត្តនយោបាយរវាងប្រ ​ទេសទាំងពី​រ​ក៏ត្រូវ​បាន​ពង្រឹងនិងពង្រីកដោយឥតឈប់ឈរ​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ