15/09/2018 07:27 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមទទួលជួបថ្នាក់ដឹកនាំ Facebook Apple Coca Cola

នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមលោក Nguyen Van Binh បានទទួលជួបសវនាការជាមួយថ្នាក់ដឹកនាំប្រតិបត្តិនិងទទួលបន្ទុកគោលនយោបាយសាធារណៈថ្នាក់ តំបន់នៃសម្ព័ន្ធក្រុមហ៊ុន Facebook Apple និង Coca Cola ក្នុងឱកាសដែលថ្នាក់ ដឹកនាំទាំងនេះមកចូលរួមសន្និសីទ WEF ASEAN ២០១៨នៅវៀតណាម។

លោក Nguyen Van Binh និងលោក Silmon Milner អនុប្រធានទទួលបន្ទុក
គោលនយោបាយសាធារណៈតំបន់អាស៊ី ប៉ាស៊ីហ្វិករបស់ Facebook (រូបថត៖ TTXVN)


នៅក្នុង ជំនួបនេះ លោក Nguyen Van Binh បានសង្កត់ធ្ងន់ទៅលើឱកាសនិងការសាកល្បងនានាដែលបដិវត្តន៍ឧស្សាហកម្មលើកទី៤នាំមកជូន ពិសេសគឺចំពោះខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍដូចវៀតណាម។ លោកក៏បានចាត់ទុកថា សហគ្រាសអាមេរិកមានសក្ដានុភាពដ៏ធំធេង ដើម្បីសហប្រតិបតិ្តការជាមួយវៀតណាម ពិសេស​គឺក្នុងវិស័យសេដ្ឋកិច្ចឌីជីថល់និងកសាងរដ្ឋាភិបាលអេឡិចត្រូនិក។ លោក Nguyen Van Binh ក៏បានវាយតំលៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់សហគ្រាសទាំងនេះនៅទីផ្សារវៀតណាម ព្រមទាំងបញ្ជាក់នូវគោលជំហរដោយឥតងាករេរបស់បក្សនិងរដ្ឋាភិបាលវៀតណាមនោះគឺបង្កគ្រប់លក្ខណៈនិងបរិយាកាសវិនិយោគដែលមានភាពងាយស្រួលដើម្បីវិនិយោគិនបរទេសមកបណ្ដាក់ទុនប្រកបដោយចីរភាពនិងយូរអង្វែងនៅវៀតណាម ហើយជានិច្ចកាលផ្ទៀងស្ដាប់និង ទទួលយកការផ្ដល់មតិនិងសំណើររបស់សហគ្រាសផងដែរ។

រីឯខ្លួនវិញ តំណាងសម្ព័ន្ធក្រុមហ៊ុនទាំង៣ខាងលើបានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការកែសម្រួលដល់បែបបទរដ្ឋបាលនិងបរិយាកាសវិនិយោគ ព្រមទាំងសម្ដែងការប្ដេជ្ញាចិត្តថា នឹងបើកទូលាយសកម្មភាពធ្វើអាជីវកម្មនៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ