18/08/2018 12:05 GMT+7 Email Print Like 0

ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមទទួលជួបជាមួយឯកអគ្គរដ្ឋទូតសកលទទួលបន្ទុកបរិស្ថានរបស់អូស្រ្តាលី


 ប្រធានគណកម្មការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh អញ្ជើញទទួលជួបជាមួយលោក Patrick Suckling ឯកអគ្គរដ្ឋទូតសកលោកទទួលបន្ទុកបរិស្ថានរបស់ អូស្រ្តាលី (រូបថតៈ  Phương Hoa - TTXVN)

 នារសៀល​​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅទីស្នាក់ការមជ្ឈឹមបក្ស  លោក Nguyen Van Binh ប្រធានគណៈ កម្មការ​សេដ្ឋ​កិច្ចមជ្ឈឹម បានអញ្ជើញទទួលជួបនិងពិភាក្សាការងារ ជាមួយលោក Patrick Suckling ឯកអគ្គ​រដ្ឋទូត​សកលោក​ទទួលបន្ទុក​បរិស្ថានរបស់ ​អូស្រ្តាលី។
 
ក្នុងជំនួប​នេះ ប្រធានគណះកម្មការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh បានឲ្យដឹងថា វៀត​ណាម​កំពុង​ស្ថិត​ក្នុង​ដំណើរការធ្វើពិពិធក​ម្ម​ការផ្គត់ផ្គង់ថាមពល លើកកម្ពស់សមាមាត្រ​ថាមពលកកើតឡើងវិ​ញនិង ថាម​ពល​​ថ្មីតាមទិស​ដៅរៀបចំរចនាសម្ព័​នស្ថិរភាពជាង ធានាឱ្យបាននូ​វសន្តិសុខថាមពល​ កាត់​បន្ថយ​ផល​ប៉ះពាល់​នៃកា​​រប្រែ​ប្រួល​​អាកាសធាតុនិងរួមចំណែកដល់កិច្ចការ​ពារបរិស្ថាននិងការអភិវ​ឌ្ឍ ប្រកបដោយនិរន្តរភាព។ ទន្ទឹម​ជាមួយគ្នានោះ វៀតណាមជានិច្ចកាល មានបំណង​សហការ​ជាមួយ​ប្រទេស​អភិវឌ្ឍន៍​នានាលើទូទាំង​ពិភព​លោក​ ក្នុងនោះមានអូស្ត្រាលីលើវិស័យទប់ទល់នឹងបម្រែប​ម្រួលអាកាសធាតុ។​

រីឯលោក Patrick Suckling បានសង្កត់ធ្ងន់ថា វៀត​ណាម​គឺជា​ប្រទេស​មួយក្នុង​ចំណោម​ប្រទេស​ដែលទទួល​រងផលប៉ះ​ពាល់​យ៉ាងខ្លាំង​ ពីការប្រែ​ប្រួលអាកាសធាតុដូច្នេះចាំបាច់ត្រូវមានគោល​នយោបាយសមស្រប​ ដើម្បី​សម្រប​ខ្លួននិង​កាត់បន្ថយ​ ផលប៉ះពាល់អវិជ្ជមាននៃបម្រែបម្រួលអាកាសធាតុ ជាពិ​សេសត្រូវផ្តោតសំខាន់លើ ការ​អភិវឌ្ឍន៍​គោលនយោបាយថាម ពលប្រកបដោយចីរភាព។
​ 
នាថ្ងៃដ៏​ដែលលោក Nguyen Van Bi​nh ក៏បានអញ្ជើញទទួលលោក ​Timothy Geithner អតីត​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិកនិង​ជាប្រធានសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ W​arburg Pincus​ ផងដែរ៕​​

 

តាម​ VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ