06/04/2018 09:41 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខ្មែរប្រពៃណី ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានសរសេរសំបុត្រផ្ញើរជូនចំពោះព្រះសង្ឃ អាចារ្យ និងជនរួមជាតិខ្មែរទាំងមូល។
ក្នុងសំបុត្រខាងលើ លោក Tran Thanh Man បានទទួលស្គាល់និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ព្រះសង្ឃ អាចារ្យ រួមជាមួយប្រជាជន ជាជនជាតិខ្មែរទាំងមូល ដែលបានអនុវត្តន៍តាមគោលជំហររបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ចូលរួមយ៉ាងសកម្មក្នុងការចលនាប្រឡងប្រណាំងដែើ បំផុសឡើងដោយរណសិរ្សមាតុ​ភូមិវៀតណាម រួមចំណែកក្នុងការអនុវត្តភារកិច្ច គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាសន្តិសុខសណ្ដាប់ធ្នាប់នៅតំបន់នីមួយៗ និងលើទូទាំងប្រទេស។ លោក Tran Thanh Man ជឿជាក់ថា បណ្ដាព្រះសង្ឃ អាចារ្យ រួមជាមួយជនរួមជាតិខ្មែរទាំងមូលនឹងជានិច្ចកាលរួមដំណើរជាមួយប្រជាជាតិ ពង្រឹងនិងពង្រីកផែនមហាសាមគ្គីជាតិទាំងមូល កសាងនិងការពារ មាតុប្រទេសដើម្បីគោលដៅ “ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យសមភាពនិងអារិយធម៌៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ