14/04/2016 10:24 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស


ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញទទួលជួបជាមួយ​រដ្ឋមន្ត្រីការបរទេសអង់គ្លេស​

ក្នុងការជួបសន្ទនាជាមួយលោក Phlip Mammond រដ្ឋមន្ត្រីការ​បរទេស ចក្រភព​អង់​គ្លេស​និង​អៀរ​ឡង់​ខាង​ជើង​នាព្រឹក​ថ្ងៃទី១៣ ខែ​មេសា ឆ្នាំ​២០១៦ នោះ ប្រធានគណៈ​កម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Thanh Phong បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ​របស់ លោក Mammond ជាឱ កាសសម្រាប់​ពង្រឹង​និង​លើក​កំពស់ ទំនាក់ទំនងវិនិយោគនិងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មរវាងភាគីទាំងពីរ​នាពេល​ខាងមុខ​។ តម្លៃ​ប្រាក់​ពាណិជ្ជ​កម្មទ្វេភាគី ទទួលបាន៨២៥លានដុល្លារក្នុងឆ្នាំ​២០១៥។ រីឯខ្លួនវិញ លោក Mommond បាន ឲ្យដឹង​ថា បណ្តាអង្គភាព​អាជីវកម្ម អង់គ្លេសនៅទីក្រុងហូជីមិញបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ និងការ ជួយ​ឧបត្ថម្ភរបស់រដ្ឋអំណាច ទីក្រុងនាពេល កន្លងទៅព្រមទាំងមានបំណងថា នា​ពេលខាងមុខ ទំនាក់​ទំន​ង​នេះ​នឹង​ទទួល​ ផ្លែផ្កាជាច្រើនថែមទៀត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ