15/03/2019 10:35 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh ទទួលជួបគណៈ ប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន


 ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (USABC ) (រូបថត៖ TTXVN)
 

 បក្ស​និងរដ្ឋវៀតណាមគោរពទំនាក់​ទំនងជាមួយសហរដ្ឋអាមេរិក ដែលជា ដៃគូមួយក្នុង​ចំណោម​ដៃគូសំខាន់​ជួរមុខ​របស់​វៀតណាម។​

នេះជា​ការអះអាងរបស់ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh នៅក្នុង ជំនួប​ជាមួយ​គណៈប្រតិភូនៃក្រុ​មប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ​(USABC ) រួមមានថ្នាក់ដឹកនាំនិង​តំណាង​នៃសហគ្រាស​និង​សម្ព័ន្ធក្រុមហ៊ុនជួរមុខអាមេរិក ចំនួន៤០អង្គ​ភាពដូចជា M​icrosoft Google GE FedEX កាល​ពីរ​សៀលថ្ងៃទី១៣ ​ខែមីនា នៅរដ្ឋធានី​ហាណូយ។

​លោក Nguyen Van Binh បានសង្កត់ធ្ងន់ថា សហគមន៍ធុរកិច្ចជនអាមេរិក បាន​និង​កំពុង​ដើរ​តួនាទី​សំខាន់​ក្នុង​ដំណើរ​ការអភិវឌ្ឍ​នៃទំនាក់ទំនងទ្វេភាគី ហើយជំរុញគោលដៅអភិវ​ឌ្ឍនានារបស់ វៀតណាម ផងដែរ។​ ដោយឈ​រលើ​ ស្មារតីនោះ ​លោក Nguyen Van Binh បានស្នើអោយ U​SABC និងសហគ្រាស​ អាមេរិក​បន្តយក​ចិត្តទុក​ដាក់ ​បើកទូលាយការវិនិយោគ ការធ្វើអាជីវកម្មនៅ​ទីផ្សារ វៀតណាម ​ក៏ដូចជា​ឧទ្ទេសនាមនិង​ទាក់ទាញ​សហគ្រាសថ្មីៗ​របស់អាមេរិកមក ដល់វៀតណាមផងដែ​រ។​

​​ចំណែកឯគណៈប្រតិភូធុរកិច្ចជនអាមេរិកវិញ ក៏បានសម្ដែងនូវគោលបំណង ចង់​បន្ត​ទទួល​បាន​ការគាំ​ទ្ររ​បស់​បក្ស​និង​រដ្ឋវៀតណាម ដើម្បីជំរុញសកម្មភាព ​អាជីវកម្មនៅវៀតណាមអោយបានខ្លាំងក្លាថែម​ទៀត ព្រមទាំ​ងអះអាងថា ការរីក ចម្រើ​នយ៉ាងខ្លាំង​ក្លានៃកិច្ច​សហប្រតិបតិ្តការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាង​អាមេ​រិក​និង​ វៀ​តណាម គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ រួមចំណែកជំរុញទំនាក់​ទំនងសហ ប្រ​តិបតិ្ត​ការ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំង​ពីរនាពេលខាងមុខ៕​

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ