ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទទួលជួបជាមួយគណៈប្រតិភូសមាគមពុទ្ធសាសនាវៀតណាម
នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូសមាគមពុទ្ធសាសសនាវៀតណាម ដឹកនាំដោយព្រះតេជគុណ Thich Thanh Dung សុធម្មាធិបតីរងមកជួបសំណេះសំណាលនិងរាយការណ៍អំពីលទ្ធផលនៃមហាសន្និបាតព្រះពុទ្ធសាសនាលើកទី៨។ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទទួលជួបជាមួយគណៈប្រតិភូសមាគមពុទ្ធ។

ទិដ្ឋភាពនៃជំនួប
អញ្ជើញជូនពរជោគជ័យនៃមហាសន្និបាតពុទ្ធសាសនាទូទាំងប្រទេសលើកទី ៨ លោក Tran Thanh Man មានបំណងថា នាពេលខាងមុខ សមាគមពុទ្ធសាសនាវៀតណាមនឹងយកចិត្តទុកដាក់ថែមទៀតដល់ការបង្កើនសាមគ្គីភាព រួមចំណែកកសាងសមាគមពុទ្ធសាសនាវៀតណាមឲ្យកាន់តែសម្របសម្រួល តាមស្មារតីនៃមហាសន្និបាតលើកទី៨បានដាក់ចេញ រួមចំណែកជាមួយប្រជាជនទូទាំងប្រទេស កសាងផែនមហាសសាមគ្គីជាតិឲ្យកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម