03/07/2016 12:19 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធីការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមជួបសន្ទនាជាមួយអនុប្រធានធនាគារពិភពលោក


ប្រធានគណៈកម្មាធីការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមជួបសន្ទនាជាមួយអនុប្រធានធនាគារពិភពលោក

នារសៀលថ្ងៃទី១ ខែកក្ដដា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ថ្លែងមតិនៅក្នុងជំនួប​សន្ទនាជា​មួយលោកស្រី​ Victoria Kwa Kwa នាយិកាធនាគារពិភពលោកប្រចាំ​នៅវៀតណាមបានមកជំរាបលាបញ្ចប់បេសកម្មនៅ​វៀត​ណាម​ ប្រធានគណៈ​កម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានអបអរសាទរលោកស្រីត្រូវបានចាត់តាំងជាអនុប្រធាននាធនាគារពិភពលោក (WB) ទទួលបន្ទុកតំបន់អាស៊ី - បាស៊ី
ហ្វីក។ លោក Nguyen Thien Nhan បានអះអាងថា៖ ក្នុងដំណាក់កាលធ្វើការងារនៅវៀតណាម​លោកស្រី​ Victoria​ Kwa Kwa បានមានការរួមវិភាកទានសកម្មជាច្រើនចំពោះវៀតណាម ហើយ​លោកសង្ឃឹមថា៖ក្នុងតួនាទីថ្មី លោកស្រី Victoria Kwa Kwa បន្តរួមវិភាគទាន​ច្រើនថែមទៀតចំពោះយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនៅគ្រប់តំបន់ ដែលក្នុងនោះមានវៀតណាម ក៏ដូចជារួមចំណែកជំរុញទំនាក់ទំនងរវាងវៀតណាមនិងធនាគារពិភព​លោក។          លោកស្រី Victoria Kwa Kwa បានអះអាងថា៖ធនាគារពិភពលោក ក៏ដូចជា​លោកស្រី នឹងបន្តការងារជួយឧបត្ថម្ភវៀតណាមយ៉ាងសកម្មនិងប្រសិទ្ធិភាព ​ដើម្បីវៀតណាមបន្តអភិវឌ្ឍន៍លើគ្រប់វិស័យ​ និង​អនុវត្តគោលដៅនានារបស់ខ្លួន៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ