ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមជួបប្រាស្រ័យជាមួយជនវៀតណាមនៅឯបរទេស

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan និងតំណាងជនវៀតណាមនៅឯបរទេសជាគំរូថតរូបអនុស្សាវរីយ៍
នារសៀលថ្ងៃទី២៥ ខែមករាឆ្នាំ២០១៥ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានមានជំនួបប្រាស្រ័យជាមួយជនវៀតណាមនៅឯបរទេសគំរូ ដែលជាសមាជិក គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនីតិកាលទី៨។ នៅទីនេះ តំណាងជនវៀតណាមនៅឯបរទេសគំរូនៅប្រទេសនានាដូចជា ជប៉ុន អាមេរិក អាល្លឺម៉ង់ អង់គេ្លស ឡាវ កម្ពុជា ជាដើម បានជូនដំណឹងព័ត៏មានសំខាន់ៗទាក់ទិនដល់ជីវភាព រស់នៅខាងសេដ្ឋកិច្ច អប់រំ វប្បធម៌នៅប្រទេសសាម៉ី ព្រមទាំងចែករំលែកភាព ងាយស្រួលក៏ដូចជាការលំបាកក្នុងការងារប្រមូលផ្ដុំ ចលនាជនវៀតណាមនៅឯបរទេស ចូលរួម សកម្មភាពសហគមន៍ ឆ្ពោះទៅស្រុកកំណើត។ លោក Nguyen Thien Nhanបានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់និងវាយតំលៃខ្ពស់ចំពោះរាល់ការរួមវិភាគទានរបស់ជនវៀតណាមនៅឯបរទេសនិង អះអាងថា សហគមន៍ជនវៀតណាមនៅឯបរទេសជាចំណែកមិនអាចកាត់ផ្ដាច់ចេញរបស់ប្រជាជាតិវៀតណាម។
នារសៀលថ្ងៃដដែល លោក Nguyen Thien Nhan បានទៅសាកសួរសុខទុក្ខបុព្វជិក Nguyen Cong Danh ប្រធានគណៈកម្មាធិការសាមគ្គីភាពសាសនាកាតូលិកវៀតណាម ដែលកំពុងសំរាកព្យាបាលជំងឺនៅមន្ទីពេទ្យ Thong Nhat នៃទីក្រុងហូជីមិញ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម