12/11/2016 14:34 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាងប្រជាជនទូទាំប្រទេសចិនបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាម


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក្នុងជំនួបទទូលលោក Zhang Dejiang

នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រធាន​គណៈ​កម្មាធិការអចិន្ត្រៃនៃសភាតំណាងប្រជាជនទូទាំងប្រទេស​ចិន លោក Zhang Dejiang និងគណៈប្រតិភូជាន់ខ្ពស់បក្សនិងរដ្ឋចិនបានចាកចេញពីទីក្រុង​ Da Nang បញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១ ខែ​វិច្ឆិកា ឆ្នាំ២០១៦ តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan។​ក្នុង​ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ​ លោក Zhang Dejiang បានអញ្ជើញជួបចរចារជាមួយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ជួបសម្តែងការគួរសមអគ្គលេខាបក្ស លោក​ Nguyen Phu Trong ប្រធានរដ្ឋលោក Tran Dai Quang និងជួបពិភាគ្សាការងារជាមួយនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc រួមទាំងចូលរួមការជួបប្រាស្រ័យមួយចំនួនទៀត។

តាមរយៈជំនួបទាំងនេះ ភាគីទាំងពីរសុទ្ធតែបានអះអាងនូវការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យ។ ភាគីទាំងពីរក៏បានពិភាគ្សាលើវិធានការមួយចំនួនសំដៅជម្រុញទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមជាមួយរដ្ឋសភាចិន នាពេលខាងមុខ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ