24/04/2015 15:04 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមជួបធ្វើការជាមួយតំណាងពាណិជ្ជកម្មអាមេរិក


ទិដ្ឋភាពនៃជំនួបធ្វើការនេះ (រូបថត៖TTXVN)

នារសៀលថ្ងៃទី២២ខែមេសាឆ្នាំ​២០១៥​ នៅរដ្ឋធានីហាណូយរបស់វៀតណាម​ លោក Vuong Dinh Hue ប្រធា​គណៈ​កម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាម បានទទួល​ជួប​សន្ទនាជាមួយ លោក Michael Froman តំណាង​ពាណិជ្ជកម្ម​អាមេរិក ដែលកំពុង​មក​បំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះ និយាយ​ដល់​កម្មវិធី​ចរចា​​អំពី​កិច្ចព្រមព្រៀងដៃគូ​សេដ្ឋកិច្ចយុទ្ធសាស្រ្តអន្តរប៉ាស៊ីហ្វ្រិក (TPP) លោក Vuong​ Dinh Hue បាន​សំ​ដែង​គោល​បំណង​ថា ពង្រាង​ច្បាប់ស្ដីពី​សិទ្ធិជំរុញពាណិជ្ជកម្ម​(TPA) នឹង ត្រូវបានព្រឹទ្ធសភា​និង​សភា​ជាន់​ទាប​អាមេរិក​អនុម័ត​យ៉ាង​ឆាប់​រហ័ស​ ហើយប្រគល់​សិទ្ធិចរចា​សំរាប់ប្រធានាធិបតីអាមេរិក លោក Obama។ លោក​Vuong​ Dinh​ Hue ក៏សង្ឃឹម​​ថា ក្នុង​ឋានៈរបស់ខ្លួន​ លោក Michael Froman នឹងជំរុញ​ដំណើរការចរចា​ រវាង​អា​មេរិក​​និងវៀតណាម ក៏ដូចជាប្រទេសដៃគូ TPP ផ្សេងៗ​ទៀត ដើម្បីសម្រេច​ការចរចា​យ៉ាងឆាប់បំផុត។ លោក Michael Froman បានវាយ​តំលៃខ្ពស់ ចំពោះការខំប្រឹងប្រែង និងលទ្ធផលនៃការចរចា​ TPP រហូត​មកដល់​ពេល​​នេះនិង​អះអាងនូវប្ដេជ្ញាចិត្ត របស់អាមេរិក​រួមជាមួយ ប្រទេសជាសមាជិក​នានា​សំដៅ​សំរេច​ការ​ចរចា​ក្នុង​ឆ្នាំ​២០១៥៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ