01/04/2017 10:34 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh ជួបសន្ទនាជាមួយគណៈប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ


លោក Nguyen Van Binhប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានអញ្ជើញជួបសន្ទនាជាមួយ
គណៈ ប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) (Nguyễn Dân - TTXVN)
នាល្ងាចថ្ងៃទី ៣០ ខែមិនា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ លោក Nguyen Van Binh​ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានអញ្ជើញជួបសន្ទនាជាមួយគណៈប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។ នៅទីនេះ លោក Nguyen Van Binh​ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាង​វៀត​ណាម​​និង IMF ហើយវាយតម្លៃវិជ្ជមានចំពោះ​លទ្ធផលធ្វើការងារ​របស់​គណៈប្រតិភូ។ លោក Nguyen Van Binh បានជូនដំណឹងអំពីគោលការណ៍ គោលនយោបាយ​ធំៗរបស់​បក្ស​កុម្មុយនីស្តវៀតណាមស្ដីអំពីការផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើន ​លើកកម្ពស់​គុណភាពកំណើន ការប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច និងអនុវត្ត​ដំ​ណើរ​ការ​សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ រក្សាស្ថិរភាពនយោបាយ​សង្គម​នៅ​ក្នុងបរិយាកាសវៀតណាមចូលរួមបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី​។

រីឯខ្លួនវិញ លោក Alex Moumouras ប្រធានគណៈប្រតិភូ IMF បានវាយ​តម្លៃ​ខ្ពស់ចំពោះ គោលការណ៍គោលនយោបាយកំណែទម្រង់ទិសដៅរអភិវឌ្ឍន៍ដំណាក់កាល ២០១៦ - ២០២០ និងបណ្ដាអាទិភាពនៃគោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់វៀតណាម ។ លោក Alex Moumouras បានអះអាងថា IMF នឹងសហប្រតិបត្តិការយ៉ាងជិតស្និតនិងជួយឧបត្ថម្ភវៀតណាម​ប្រកបដោយ​ប្រសិទ្ធភាពថែមទៀត​៕
តាម VOV5-វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ