28/02/2017 10:19 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan ជូនពរទិវាគ្រូពេទ្យវៀតណាម

 នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ អញ្ជើញ​ទៅសាក​សួរសុខ​ទុក្ខ និង​ជូន​ពរ​ក្រសួង​សុខាភិបាល ក្នុងឱកាសទិវាគ្រូព្រទ្យ​វៀតណាម ថ្ងៃទី២៧ ខែកុម្ភៈ ប្រធាន​គណៈកម្មាធិការ​មជ្ឈឹម​រណសិរ្សមាតុភូមិ​វៀត​ណាម លោក Nguyen Thien Nhan បានអះអាងថា​ការ​ផ្លាស់ប្តូរថ្មី​របៀប​គ្រប់​គ្រង កែ​ទម្រង់​បែប​បទ​រដ្ឋបាល​ជា​រង្វាស់នៃតម្លៃ របស់ផ្នែក​វេជ្ជ​សាស្ត្រ។ ​លោក Nguyen Thien Nhan បានវាយតម្លៃខ្ពស់ចំពោះរាល់​ការ ផ្លាស់ប្តូរថ្មី​យ៉ាង​សកម្ម​របស់​ផ្នែកសុ​ខាភិបាល​នាពេលកន្លង​ទៅ សំដៅថែទាំនិងបម្រើប្រជាជន ​ឲ្យបានល្អជាង។ តាម​លោក Nguyen Thien Nhanថា ប្រជាជនគោរពនិងមានមោនភាព អំពីជួរ​កម្មាភិបាល​ផ្នែក​សុខាភិបាល។


ប្រធានគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan អញ្ជើញជូនពរក្រសួងសុខាភិបាល ក្នុងឱកាសទិវាគ្រូព្រទ្យវៀតណាមថ្ងៃទី២៧ ខែកុម្ភៈ

​តាងនាមក្រសួងសុខាភិបាល រដ្ឋមន្ត្រី លោកស្រី Nguyen Thi Kim Tien បាន​អះអាងថា​ផ្នែកវេជ្ជាសាស្ត្រ នឹង​បន្ត​ខិត​ខំប្រឹងប្រែងពង្រីក នូវប្រៀប​ខ្លាំង​និង​ស្នាដៃ​​ ដែលទទួលបានសំដៅបំពេញល្អរាល់ភារកិច្ច ដែល​ទទួល​បាន​។ ក្នុង​ឱកាស​រំលឹក​ខួបលើកទី​៦២ នៃទិវាគូ្រពេទ្យវៀតណាម នារសៀលថ្ងៃ​ទី២៦ ខែកុម្ភៈ ក្រុម​ថ្នាក់​ដឹក​នាំ​ទីក្រុងហូជីមិញ ដឹកនាំដោយ​លោក Dinh La Thang លេខា​បក្សទីក្រុងហូជីមិញ បានអញ្ជើញ​ទៅសាក​សួរសុខ​ទុក និង​​ជូនពរ​ស្ថាប័ន​សុខាភិបាល​នានា លើទូទាំងទីក្រុង។
 
ក្នុងថ្ងៃដដែល សមាគមន៍វេជ្ជសាស្ត្រវៀតណាម នៅរុស្ស៊ីបានរៀបចំជំនួប​សំណេះ​​សំណាល នៅរដ្ឋធានីម៉ូស្គូ។ ពិធីនេះ​ បានរៀប​ចំ​ជារៀង​រាល់​ឆ្នាំសំដៅ​រំលឹក​ ទិវាគ្រូពេទ្យវៀតណាម និងជាឱកាស​សម្រាប់​គិលានុបដ្ឋាក វេជ្ជបណ្ឌិត​ និង​និស្សិត​ផ្នែកវេជ្ជសាស្រ្ត ដែលកំពុង​រស់​នៅ សិក្សា​រៀន​សូត្រ​នៅរុស្ស៊ី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​។ វេជ្ជបណ្ឌិត​ ​Phan Tuyet Hang អនុប្រធានសាមគមន៍វេជ្ជសាស្រ្ត​វៀត​ណាម​ប្រចាំ​ នៅ​រុស្ស៊ីបាន​ឲ្យដឹង​ថា៖
 
“សមាគមវេជ្ជសាស្រ្តវៀតណាមប្រចាំនៅរុស្ស៊ី នៅតែជួយ​ឧបត្ថម្ភអាណិកជន​នៅ​ទី​នេះ អំពីការងារ​ថែទាំ​សុខភាព។ យើង​ខ្ញុំក៏បាន​ឯកភាព​នឹង​ទៅពិនិត្យ​ព្យាបាល​ឲ្យ​ប​ង​ប្អូន ហើយក៏ផ្សព្វ​ផ្សាយ​ឲ្យពួកគេ​ដឹង​ថា ពេល​មាន​ជំងឺ​ត្រូវ​ទៅ​ពិនិត្យ​ព្យាបាល ​ជាបន្ទាន់​កុំទុក​ដល់​ពេល​អាករៈ​ធ្ងន់​ធ្ងរ ​ទើប​ទៅពេទ្យ​គឺគ្រោះថ្នាក់​ណាស់”​។
 
ក៏នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈដែរ នៅរដ្ឋធានីភ្នំពេញប្រទេសកម្ពុជា សមាគម​ជន​វៀត​ណាម នៅកម្ពុជា​បានរៀបចំ​ពិធី​ជប់លៀង ព្រម​ទាំង​បង្ហាញ​មុខ​នូវ​គណៈ​កម្មាធិការ នៃសមាគម​គ្រូពេទ្យវៀត​ណាម នៅកម្ពុជា​ផង​ដែរ។ សមាគម​គ្រូពេទ្យ​វៀតណាម នៅកម្ពុជាជាអង្គ​ការស្ម័គ្រ​ចិត្ត​ដំណើរ​សកម្មភាព ដើម្បី​ជន​វៀត​ណាម​នៅ​កម្ពុជា៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ