03/12/2015 09:19 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទទួលជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការ​អឺរ៉ុបខាងជើង

ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទទួលជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការអឺរ៉ុបខាងជើង

នារសៀលថ្ងៃទី១ខែ​ធ្នូឆ្នាំ​២០១៥ នៅខេត្ត Thua Thien Hue ប្រធានគណៈ​កម្មាធិការ​មជ្ឈឹម​រណសិរ្សមាតុ​ភូមិ​វៀត​ណាម​ លោក Nguyen Thien Nhan បានជួបសន្ទនាជាមួយលោកស្រី Anne Marie Helland អគ្គលេខាធិការ​អង្គ​ការ​អឺរ៉ុប​ខាង​ជើងក្នុង ឱកាសអញ្ចើញមកបំពេញទស្សនកិច្ច និងចូលរួមសន្និសីទទូទាំង​ប្រទេស ពង្រីក​តួនាទី​របស់​បណ្ដា​សាសនា​ ចូលរួមការពារបរិស្ថាននិងទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ បានប្រព្រឹត្តទៅនាថ្ងៃទី២ខែ​ធ្នូនៅខេ​ត្ត Thua Thien Hue។ នៅពីធីជួបសន្ទនានេះ លោក Nguyen Thien Nhan សូមឲ្យអង្គ​ការ​អឺរ៉ុប​ខាង​ជើង​បន្ត​ជួយ​ឧបត្ថម្ភ​វៀត​ណាម ក្នុងកិច្ចការពារបរិស្ថាននិងទប់ទល់ នឹងបំរ៉ែបំរួលអាកាសធាតុនាពេលខាងមុខ។

​រីឯលោកស្រី Anne Marie Helland បានសន្យា​នឹង​បន្ត​សហប្រតិបត្តិការ​ជិតស្និទ្ធជា​មួយ​រណសិរ្សមាតុ​ភូមិ​វៀត​ណាម ក្រសួងធន​ធាននិងបរិស្ថាន ក៏ដូចជាសាសនានានាក្នុងបញ្ហាបរិស្ថាន និងទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ