18/09/2016 10:09 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមជួបធ្វើការជាមួយសមាគមកសិករវៀតណាម


ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាមលោក Nguyen Thien Nhan ថ្លែងមតិក្នុងពិធី (រូបថតៈsggp.org.vn )

អញ្ជើញថ្លែងមតិនៅក្នុង​ជំនួប​ធ្វើការ ជាមួយ​មជ្ឈឹម​សមាគម​កសិករវៀត​ណាម នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ​២០១៦ ប្រធាន​គណៈកម្មាធិការ​មជ្ឈឹមរណសិរ្សមាតុភូមិ​វៀត​ណាម លោក Nguyen Thien Nhan បាន​ចាត់​ទុក​ថា កសិករ​វៀត​ណាម​អាចប្រកបការ​ងារ​កសិកម្ម​ពូកែ ប៉ុន្តែ​យោង​តាម​ទ្រឹស្តី​គឺ​កសិករ​មិន​អាច​ជា​អាជីវករ​ពូកែ​ទេ។​ តាម​នោះ កសិករត្រូវពឹងផ្អែកលើសហករណ៍​ដើម្បីជួបចរចារ បង្កើតពាណិជ្ជសញ្ញាជួយ​ក្នុង​ការខ្លី​ទុន​។ លោក​ Nguyen Thien Nhan មានប្រសាសន៍ថា៖

​“កាលណានៅប្រកបរបរតាមលក្ខណៈគ្រួសារគឺកាលនោះនៅតែពិបាកដែរ។ បញ្ហាចោទ​ឡើង​អំពីទុន​ពុំមែន​ជាការ​គ្មាន​ប្រាក់​ទេ គឺដោយ​សារលក្ខណៈ​គ្រួសារ​មិន​អាច សម​សម្រប​ទៅនឹង​ការ​ឲ្យខ្ចី​ទុន​តាម​យុន្តការ​ទីផ្សារ​។ តាម​នោះ ត្រូវមានឆ្លងកាត់​តាម​លក្ខណៈសមូហភាព។ ម្យ៉ាងវិញ​ទៀត ចង់​ម្ចាស់​ការប្រើប្រាស់​ផលិតផល​គឺ​ត្រូវ​​បាន ប្រើប្រាស់​ដោយទ្រង៉ទ្រាយធំ​ ហើយប្រព័ន្ធគ្រប់គ្រងត្រូវជួយកសិករបង្កើត​សហករណ៍ ដើម្បី​កសិករ​អាច​រ៉ាបរង់​បានដោយ​ខ្លូន​ឯង”៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ