17/04/2015 10:47 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទៅជូនពរ បុណ្យចូលឆ្នាំថ្មីជាប្រពៃណីរបស់ជនរួមជាតិខ្មែរ

នាថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០១៥ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានទៅជូនពរបុណ្យចូលឆ្នាំថ្មីជាប្រពៃណី នៅសមាគមសាមគ្គីព្រះសង្ឃស្នេរហាជាតិទីក្រុង Can​ Tho ភាគខាងត្បូងវៀតណាម បណ្ដាវត្តនិងជនរួមជាតិខ្មែរលើភូមិភាគទីក្រុង។

(រូបថត៖TTXVN)
 
ថ្លែងមតិនៅសមាគមសាមគ្គីព្រះសង្ឃស្នេរហាជាតិទីក្រុង Can Tho និងវត្ត មនីរង្សីនៅខ័ណ្ឌ Ninh Kieu លោក  Nguyen Thien Nhan បានសំណូមពរសមាគមសាមគ្គីព្រះសង្ឃស្នេរហាជាតិទីក្រុងបន្តសហការ ជាមួយ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងស្ថាប័ន អង្គការនានានៅទីក្រុង អនុវត្តល្អនូវការងារ កាត់បន្ថយភាព ក្រីក្រសំរាប់ជនរួមជាតិខ្មែរនៅតំបន់ យកចិត្តទុកដាក់ដល់ការសិក្សារៀនសូត្រវប្បធម៌ របស់​ជន​រួមជាតិ បង្កើនការចលនាដើម្បីមានចំណាយកសាងសាលាសភាបណ្ឌិត ពុទ្ធសាស​នាម​ហាយានិកាយ​ខ្មែរ​នៅតំបន់។ លោក Nguyen Thien Nhan ក៏បានលើក ច្បាស់ការផ្ដួចផ្ដើមគំនិតរួមរបស់រដ្ឋវៀតណាម គឺ​បង្ក​លក្ខណៈ​ងាយស្រួលដើម្បី ប្រជាជនគ្រប់រូបមានសេរីភាព សមភាពក្នុងសកម្មភាពសាសនា៕ 
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

 
បណ្តាព័ត៌មានបានផ្សាយ