10/04/2018 10:15 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទៅជូនពរបុណ្យចូលឆ្នាំថ្មីខ្មែរនៅខេត្ត Tra Vinh

នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Trần Thanh Mẫn រួមជាមួយក្រុមការងារបានទៅសាកសួរសុខទុក្ខជូនអំណោយនិងជូនពរបុណ្យចូលឆ្នាំថ្មីខ្មែរចំពោះសមាគមន៍ព្រះសង្ឃសាមគ្គីស្នេហាជាតិ ខេត្ត Trà Vinh និងក្រុមគ្រួសារគោលនយោបាយ ជនចាស់ជរាគំរូជាជនជាតិខ្មែរ។

លោក Tran Thanh Man ជូនអំណោយចំពោះបណ្ដាព្រះសង្ឃជនជាតិខ្មែរ

លោក Tran Thanh Man បានសង្កត់ធ្ងន់ថា បក្ស និងរដ្ឋជានិច្ចកាល យកចិត្តទុកដាក់ដល់ការអនុវត្តគោលនយោបាយយ៉ាងម៉េច ដើម្បីជនជាតិទាំងឡាយសុទ្ធតែអភិវឌ្ឍន៍ដូចគ្នា ហើយគុណភាពជីវភាពរស់នៅបានលើកស្ទួយដោយឥតឈប់ឈរ។

“ខ្ញុំមានគោលបំណងថា ព្រះសង្ឃនិងសហគមន៍ជនជាតិខ្មែរទាំងមូលទទួលបានបុណ្យចូលឆ្នាំថ្មីប្រពៃណីជាមួយក្ដីសប្បាយយ៉ាងក្រៃលែង ហើយអនុវត្តន៍ឲ្យបានល្អនូវចលនាប្រឡងប្រណាំងស្នេហាជាតិ។ យើងរួមដៃរួមកម្លាំង កសាងប្រទេសវៀតណាមកាន់តែអភិវឌ្ឍន៍ ក្នុងគោលដៅប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាពនិងអារិយធម៌”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ