09/11/2015 09:23 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមចូលរួមទិវាបុណ្យមហាសាមគ្គីជាតិ​ទាំងមូលនៅខេត្ត Tra Vinh


លោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយ និងជាប្រធាន​រណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅឃុំ Hoa Lac A ស្រុក Chau
Thanh ខេត្ត Tra Vinh (រូបថតៈ vietnamnet)

ក្នុងឱកាស​រំលឹកខួបលើកទី៨៥ នៃទិវាប្រពៃណីរណសិរ្សមាតុភូមិ​វៀតណាម ថ្ងៃទី១៨ខែ​វិច្ឆិកាឆ្នាំ២០១៥​ នាព្រឹក​ថ្ងៃទី​៨ខែវិច្ឆិកាឆ្នាំ២០១៥​ លោក Nguyen Thien Nhan សមាជិកការិយាល័យ​នយោបាយ និងជា​ប្រធាន​រណសិរ្ស​មាតុភូមិ​វៀត​ណាម បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជាតិ​ទាំងមូល​នៅឃុំ Hoa Lac A ស្រុក Chau Thanh ខេត្ត Tra Vinh ។ នៅទីនេះ លោក Nguyen Thien Nhan លើកតម្កើង​ឃុំ Hoa Lac A ដែល​បាន​រួចផុត​ពីភាព​ក្រីក្រ​ដោយ​ការកាត់​បន្ថយចំនួនគ្រួសារក្រីក្រ​បាន២៥​គ្រួក្នុងឆ្នាំកន្លង​ទៅ។ លោក បានសង្កត់ធ្ងន់ថា បើសិន​ចង់​រួច​ផុត​ពីភាព​ក្រី​ក្រគឺត្រូវ​សាមគ្គីគ្នា និងជួយគ្នាទៅវិញទៅមកតាមរយៈរូបសណ្ឋាន​​សហករណ៍។ តាម​រយៈ​រូប​សណ្ឋាន​​នេះ នឹងរួមចំណែកាត់​បន្ថយចំណាយដើមទុនសម្រាប់ផលិត​កម្ម និង​អនុវត្ត​បាន​វិទ្យាសស្ត្រ​បច្ចេកទេស​ជឿន​លឿន​ ចូលក្នុងផលិតកម្ម។ ប្រធាន​រណសិរ្សមាតុភូមិវៀតណាម ក៏បានស្នើថ្នាក់ដឹកនាំឃុំ Hoa Lac A ​បន្ត​ដាក់​ចេញ​កម្មវិធី​សកម្មភាព និងរក្សាកិត្តនាមជាឃុំវប្បធម៌​នារយៈ១០ឆ្នាំបន្ត បន្ទាប់​ខាង​មុខ​ផង​ដែរ​៕
 

តាម VOV5 -វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ