16/04/2015 13:29 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមចុះពិនិត្យមើល រូបសណ្ឋានសហករណ៍នៅខេត្ត Can Tho

នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមលោក Nguyen​ Thien Nhan បានទៅពិនិត្យមើលរូបសណ្ឋាន លើវាលស្រែធំនៃសហករណ៍ Khiet Tan នៅឃុំ Thanh Loi​ ស្រុក Vinh Thanh និងសហករណ៍ចិញ្ចឹមគោយកទឹកដោះ Long Hoa នៅខ័ណ្ឌ Binh Thuy ទីក្រុង Can Tho ភាគ​ខាងត្បូងវៀតណាម។ នៅទីនេះ លោក Nguyen Thien Nhan បានសំដែងគោលបំណងថា សហករណ៍ Khiet Tan អភិវឌ្ឍន៍ក្លាយទៅជាគំរូក្នុងការដាំស្រូវលើវាលស្រែធំ ព្រមទាំងស្រាវជ្រាវពូជថ្មី និងជំរុញការ​អនុវត្ត​បច្ចេកទេស​ថែមទៀត។ស្ដីពីរូបសណ្ឋានសហករ ណ៍ចិញ្ចឹមគោយកទឹកដោះ Long Hoa លោក Nguyen Thien Nhan​ បានសង្កត់ធ្ងន់ថា Long Hoa ត្រូវមានការលើកមតិជាមួយផ្នែកមានសមត្ថកិច្ចនានាអំពីគោលនយោបាយ ជួយឧបត្ថម្ភជាសត្វពូជថ្មីដើម្បីលើកកំពស់គុណភាពសំរាប់ហ្វូងគោ។លោកក៏បានស្នើរឲ្យរដ្ឋអំណាចទីក្រុង Can​ Tho ស្រាវជ្រាវដំណោះស្រាយនានា ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការធ្វើសកម្មភាពរបស់បណ្ដា​សហករណ៍​រួមចំណែកជួយឧបត្ថម្ភប្រជាកសិកររួចផុតពីភាពក្រីក្រ៕ 
 
តាម VOV5 - វិទ្យសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ