15/05/2016 13:10 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការចលនាមជ្ឃឹមទៅសាកសួរសុខទុក្ខនិងជូនពរពុទ្ធសាសនិកក្នុងឱកាសពិធីបុណ្យវិសាខបូជា


ប្រធានគណៈកម្មាធិការចលនាមជ្ឃឹមទៅសាកសួរសុខទុក្ខនិងជូនពរពុទ្ធ
សាសនិកក្នុងឱកាសពិធីបុណ្យវិសាខបូជា

ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំ២០១៦ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញ លោកស្រី ​Truong Thi Mai លេខាមជ្ឈឹមបក្ស និងជាប្រធាន គណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមបានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរគណៈ កម្មាធិការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាអភិបាលកិច្ចមជ្ឈឹមសមាគមពុទ្ធសាស​នា​វៀតណាមនៅភាគខាងត្បូង។​នៅទីនេះ លោកស្រី Truong Thi Mai បានអះអាងថា បក្សនិងរដ្ឋបានវាយតម្លៃខ្ពស់នូវការរួមចំណែកសកម្មរបស់សមាគមពុទ្ធសាសនាវៀតណាម ក្នុងការកសាងផែនមហាសាមគ្គីជាតិទាំងមូល​និងអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសក្នុងចលនាតបស្នងសងគុណ កសាងជនបទថ្មី និងសកម្មភាព​ មនុស្សធម៌ជាដើម។ លោកស្រីជឿជាក់ថា សមាគមពុទ្ធសាសនាវៀតណាមនឹងលើកទឹកចិត្តឲ្យពុទ្ធសាសនិកទៅបោះឆ្នោតរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ នាពេលខាងមុខសំដៅរួមចំណែកកសាងនីតិរដ្ឋ ជារដ្ឋរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន៕ 

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ