10/02/2018 05:56 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai៖ ព្រះពុទ្ធសាសនារួមដំណើរជាមួយប្រទេសជាតិ

ក្នុងឱកាសត្រៀមរៀបចំទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំចសំរឹទ្ធស័ក ២០១៨ នាព្រឹកថ្ងៃ៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម លោកស្រី Truong Thi Mai បានអញ្ជើញទទួលជួបជាមួយគណៈ ប្រតិភូ សមាគមព្រះពុទ្ធសាសនាវៀតណាម ដឹកនាំដោយព្រះតេជ្ជគុណ Thich Thanh Nhieu អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាម។

ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម លោកស្រី Truong Thi Mai
អញ្ជើញទទួលជួបជាមួយព្រះតេជ្ជគុណ Thich Thanh Nhieu

នៅក្នុង ជំនួបនេះ លោកស្រី Truong Thi Mai បានគូសបញ្ជាក់ថា ជាមួយនឹងពាក្យស្លោករួមដំណើរជាមួយប្រទេសជាតិ រួមចំណែកកសាងផែនមហាសាមគ្គី សមាគមព្រះពុទ្ធសាសនាវៀតណាមមានការរួមវិភាគទានជាច្រើន​សម្រាប់កិច្ចការសង្គម។ ហើយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម លោកស្រី Truong Thi Mai បានជូនពរព្រះតេជ្ជគុណ Thich Thanh Nhieu និងព្រះសង្ឃទាំងអស់ក្នុងក្រុមប្រឹក្សាភិបាល ទទួលបានសុខភាពល្អនិង​ដាក់ចេញទិសដៅដើម្បីសមាគមព្រះពុទ្ធសាសនា កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃនិងជាអង្គការ​សាស​នា​រួមដំណើរជាមួយប្រទេសជាតិ។

អញ្ជើញឆ្លើយតបវិញ ព្រះតេជ្ជគុណ Thich Thanh Nhieu បានអះ អាងថា  សមាគមព្រះពុទ្ធសាសនាវៀតណាម នឹង​បន្តរួមដៃជាមួយសាសនាដទៃទៀត ក៏ដូចជាជនរួមជាតិទូទាំងប្រទេស បង្កើតឡើងកម្លាំងមហាសាមគ្គី រួម​ចំ​ណែកកសាងប្រទេសជាតិ សម្បូររុងរឿង ដើម្បីគោលដៅសង្គមយុត្តិធម៌ប្រជាធិបតេយ្យនិងអរិយធម៌៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ