03/12/2017 06:42 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការចលនានិងអប់រំប្រជាជន Truong Thi Mai អញ្ជើញទទួលជួបជាមួយសមាគមពុទ្ធសាសនាវៀតណាម

នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការចលនានិងអប់រំប្រជាជន លោកស្រី Truong Thi Mai បានអញ្ជើញទទួលជួបជាមួយតំណាងសមាគមពុទ្ធសាសនាវៀតណាម ដឹកនាំដោយព្រះតេជគុណ Thich Thanh Nhieu អនុប្រធានអិចិន្ត្រៃយ៍ក្រុមប្រឹក្សាអភិបាល មកជូនដំណឹងនូវលទ្ធផលរបស់មហាសន្និបាត ពុទ្ធសាសនាទូទាំងប្រទេសលើកទី ៨។

រីឯខ្លួនវិញ លោកស្រី Natalia Kanem បានឲ្យដឹងថា UNFPA បានសន្យាបន្តជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្ត​គោលនយោបាយស្តីពីចំនួនប្រជាជន រួមចំណែកជម្រុញសមភាពភេទប្រគល់សិទ្ធឲ្យនារី តាមនោះជួយវៀតណាមក្នុងកិច្ចការ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។


 ប្រធានគណៈកម្មាធិការចលនានិងអប់រំប្រជាជន Truong Thi Mai អញ្ជើញទទួល ជួបជាមួយសមាគមពុទ្ធសាសនាវៀតណាម      

នៅក្នុងជំនួបនេះ លោកស្រី Truong Thi Mai បានអះអាងថា បក្សនិងរដ្ឋជានិច្ចកាល ផ្តោតការយកចិត្តទុកដាក់ និងគោរព ចំពោះរាល់ការរួមចំណែករបស់សមាគមពុទ្ធសាសនាវៀតណាម ព្រមទាំង សាសនិកទាំងអស់សម្រាប់បុព្វហេតុកសាងនិងការពារប្រទេស។

លោកស្រី Truong Thi Mai ជឿជាក់ថា សមាគមពុទ្ធសាសនាវៀតណាម នឹងបន្តលើកទឹកចិត្តឲ្យសាសនិកទាំងអស់និងប្រជាជនទាំងមូល អនុវត្តល្អគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ រស់នៅរាប់អានសាមគ្គីរវាងពុទ្ធសាសនាជាមួយសាសនាដទៃនិងប្រជាជនគ្រប់ស្រទាប់ សក្តិសមជាមួយប្រពៃណីស្នេហាជាតិ រួមដំណើរជាមួយ​ប្រទេសជាតិរបស់ពុទ្ធសាសនាវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ