18/12/2016 10:51 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការឃោសនាប្រជាជនលោកស្រី Truong Thi Mai អញ្ជើញ​ទៅ​ជូនពរ​សមាគម​សាសនា​ប្រូតេស្ដង់​


ប្រធានគណៈកម្មាធិការឃោសនាមជ្ឈឹម លោកស្រី Truong Thi Mai បាន អញ្ជើញ​ទៅសាកសួរសុខ​ទុក្ខនិងជូន​ពរសមាគម​សាសនា​ប្រូតេស្តង់វៀតណាម

ក្នុងឱកាស បុណ្យណូអែល​ឆ្នាំ២០១៦ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅ​ទីក្រុង​ហា​ណូយ ប្រធាន​គណៈកម្មាធិការ​ឃោសនា​មជ្ឈឹម លោក​ស្រី Truong Thi Mai បាន​អញ្ជើញ​ទៅសាក​សួរ​សុខ​ទុក្ខ​និង​ជូន​ពរ​សមាគម​សាសនា​ប្រូតេ​ស្តង់​​វៀត​ណាម (ភាគ​ខាង​ជើង) និង​ប្រធាន​សមាគម​​ប៉ាស្ទ័រ Nguyen Huu Mac ផង​ដែរ​។ នៅទី​នេះ លោកស្រី​ Truong Thi Mai បានសម្តែងក្តីជឿជាក់ថា នាពេលខា​មុខ ប៉ាស្ទ័រ​ប្រធាន សមាគម​សាសនា​ប្រូតេស្តង់ និងសាសនិក​នានា​បន្ត​ពង្រីក​ថែម​ទៀត​ប្រពៃណី​ស្នេហា ជាតិ​រួមដំណើរ​ជាមួយប្រទេសជាតិ​រួម​ចំណែក​ជាក់​ស្តែង​ចូល​ក្នុង​បុព្វហេតុ​កសាង ផែន​មហា​សាមគ្គី​ជាតិ​ទាំងមូល​កាន់​តែរឹង​មាំពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕​
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ