16/09/2016 09:37 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការឃោសនាប្រជាជនទៅបំពេញការងារនៅ St-Peterburg រុស្ស៊ី


ប្រធានគណៈកម្មាធិការឃោសនាប្រជាជនទៅបំពេញការងារនៅ St-Peterburg រុស្ស៊ី

ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ច​នៅរុស្ស៊ី នាថ្ងៃទី១៤ ខែកញ្ញា ប្រធាន​គណៈ​កម្មាធិការ​ឃោសនា​ប្រជាជន​មជ្ឈឹម លោក​ស្រី Truong Thi Mai បាន​អញ្ជើញទៅ​ទស្សនា និង ធ្វើការ​នៅវិទ្យាស្ថាន​ហូជីមិញ នៃ​មហា​វិទ្យាល័យ St-Peterburg។ នៅក្នុង​ជំ​នួបធ្វើការ​នៅទី​នេះ លោកស្រី Truong Thi Mai បាន​ស្ដាប់​សាស្ត្រាចារ្យ Vladimir Kolotov ប្រធាន​វិទ្យាស្ថានហូជីមិញ ឧទ្ទេសនាម​អំពីដំណើការកសាង និង អភិវឌ្ឍន៍របស់វិទ្យាស្ថាន។

​រីឯ  លោកស្រី Truong Thi Mai បានវាយតំលៃខ្ពស់ចំពោះ​ការខំប្រឹង​ប្រែង របស់​​សាស្ត្រាចារ្យ Vladimir Kolotov ក្នុងការ​កសាង​វិទ្យាស្ថាន​ហូជីមិញ។ លោក​ស្រី​បាន​ចាត់​ទុក៖​វិទ្យាស្ថាន​នេះ​ នឹង​រួម​ចំណែក​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​ប្រពៃណីយូរ​អង្វែង​មិត្ត​ភាព រវាងប្រទេសទាំងពីរវៀតណាមនិងរុស្ស៊ី។​          នាថ្ងៃដ​ដែល លោក​ស្រី Truong Thi Mai ក៏មានជំនួប​សន្ទនាជាមួយដំណាង​សមាគម​ជន​វៀតណាម និង សិក្ខាកាម​វៀតណាម​នៅ St-Peterburg រុស្ស៊ី​ផង​ដែរ៕​

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ