01/05/2015 13:06 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម Hoang Binh Quan ជួបសន្ទនាជាមួយគណៈប្រតិភូបក្សនិងរដ្ឋគុយបា


ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម Hoang Binh Quan ជួបសន្ទនាជាមួយគណៈប្រតិភូបក្សនិងរដ្ឋគុយបា

 
វៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនរួមជាមួយគុយបារក្សា និងពូនជ្រុំចំណងមិត្តភាពប្រពៃណីនិង​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ វៀតណាមនិងគុយបាអោយបានអភិវឌ្ឍន៍ពី១ថ្ងៃទៅ១​ ស៊ីជំរៅនិងមាន​ប្រ​សិទ្ធិ​ភាព។ នេះគឺជាការអះអាងរបស់លោក Hoang Binh Quan សមាជិកមជ្ឈឹមបក្ស និង​ជាប្រធាន​គណៈ​កម្មាធិការកិច្ច​ការបរទេសមជ្ឈឹម ក្នុង​ជំនួបសន្ទនាជាមួយ លោក Jose Ramon Balaguer Cabrera លេខា​
មជ្ឈឹ​​ម​​បក្ស និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនីស្ត​គុយបា​ ដែល​បានមកចូល​រួម​ពិធី​រំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវា​រំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេស​ជាតិ នៅទីក្រុង​ហូជីមិញ ​ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៥។ លោក Hoang Binh Quan មានគោល​បំណងថា៖ នាពេលខាង​មុខ​ភាគី​ទាំងពីរបន្តរួមសហការយ៉ាងស្អិតរមួយ សកម្មអនុវត្តកិច្ចព្រមព្រៀងរវាងបក្សនៃប្រទេសទាំងពីរ៕

 
 តាម​ VOV5 -  វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ