17/08/2017 09:50 GMT+7 Email Print Like 0

ប្រធានក្រុមប្រឹក្សានីតិបញត្តិជាតិនៃព្រះរាជាណាចក្រថៃបញ្ចប់​ដំណើរ​ទស្សនកិច្ច​ជាផ្លូវ​ការ​នៅ​វៀត​ណាម​


 ប្រធានក្រុមប្រឹក្សានីតិបញត្តិជាតិ នៃព្រះរាជាណាចក្រថៃបញ្ចប់ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាថ្ងៃទី១៦ ខែសីហា ​ឆ្នាំ២០១៧ គណៈប្រតិភូជាន់​ខ្ពស់ក្រុមប្រឹក្សានីតិបញត្តិជាតិ​ នៃព្រះរាជាណា​ចក្រ​ថៃ ដឹកនាំ​ដោយ​លោក​ Pornpetch Wichitcholchai ប្រធានក្រុមប្រឹក្សា​នីតិបញត្តិ​ជាតិ និង​លោក​ជំទាវបាន​ចាក​ចេញ​ពីទីក្រុង​ហាណូយ ​បញ្ចប់ប្រកបដោយជោគជ័យ ​ដំណើរទស្សនកិច្ច​ជាផ្លូវការនៅវៀតណា​ម ចាប់ពី​ថ្ងៃទី​ ១៣ ដល់ ថ្ងៃទី​១៦ ខែ​សីហា ​តាមសេចក្ដីអញ្ជើញ រ​បស់ប្រធានរដ្ឋសភាវៀតណា​ម លោកស្រី  Nguyen Thi Kim Ngan។ ក្នុង​ក្រប​ខ័ណ្ឌ​ នៃដំណើរទស្សនកិច្ច លោក Pornpetch Wichitcholchai បាន​ជួប​ចរចា​ជាមួយ​ប្រធាន​រដ្ឋសភា លោកស្រី  Nguyen Thi Kim Ngan  ជួប​សម្ដែងការគួរសមនាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc ជួបសំណេះ​សំណាល​ ជាមួយ​ក្រុមសមាជិកសភាមិត្តភាពវៀត​ណាម - ថៃ។ គណៈប្រតិភូជាន់ខ្ព​ស់ក្រុមប្រឹក្សានីតិបញត្តិ​ជាតិ នៃ​ព្រះរាជាណា​ចក្រថៃ​ បានអញ្ជើញទៅដាក់កម្រងផ្កា ​ចូលប្រាង្គតំ​កល់សព គោរព​វិញ្ញាណក្ខ័ន្ធ​លោក​ប្រធាន​ហូជីមិញ​ ទស្សនា​ឈូង​សមុទ្រ Ha Long ខេត្ត Qu​ang Ninh ។

​នៅក្នុងបណ្ដាជំនួបនេះ ភាគីទាំងពី​របានឯកភាពនាពេលខាងមុខ បណ្ដាស្ថាប័នជំនាញ​ នៃស្ថាប័ន​នីតិបញ្ញត្តិ​ទាំង​ពី​យ្លាំមើល​ ការអនុវត្ត​កិច្ចព្រមព្រៀងសហប្រតិបត្តិការ ដែល​បានចុះ​ហត្ថលេខា រវាងរដ្ឋាភិបាល​ទាំងពីរ​ជា​ប្រចាំ​។ បណ្ដាគ​ណៈប្រតិភូនៃប្រទេសទាំងពីរ ចែករំលែកទស្ស​នៈជា​ប្រចាំ គាំទ្រគ្នាទៅវិញទៅមក​នៅ​វេទិកាអ​ន្តរ​សភា​​អន្តរជាតិ​​ និងតំបន់។​ ភាគីទាំងពីរពិភាក្សាជំ​រុញការ ចុះហត្ថ​លេខាលើអនុស្សរណៈ​ ស្ដីពីកិច្ច​សហប្រតិ​បត្តិការ​​ លើ​វិស័យកសិកម្ម រវាង​វៀតណាម - ថៃឲ្យបានឆាប់ៗ ​ហើយជំ​រុញការ ចុះហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​ "បង្កើត​ខ្សែទូរស័ព្ទសម្រាប់​ សកម្មភាពនេសាទត្រី​នៅសមុទ្រ"៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ