17/05/2018 09:25 GMT+7 Email Print Like 0

ប្រទេស Mozambique តែងតែយកចិត្តទុកដាក់ និងមានគោលបំណងបង្កើន ទំនាក់ទំនងជាមួយវៀតណាម


 ប្រទេស Mozambique តែងតែយកចិត្តទុកដាក់ និងមានគោលបំណងបង្កើន ទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី១៤ ខែឧសភា​ ឆ្នាំ​២០១៨ នៅ​ទីក្រុងម៉ាពូតូ (ប្រទេស Moza​mbique) ឯកអគ្គរដ្ឋ​ទូត​វៀត​ណាម​ប្រចាំ​នៅ ​Mozambique ​លោក Le Huy Hoang បានជូនសារ​តាំងដល់ប្រធានាធិ​បតី​ Mozambique លោក Filipe​ Nyusi។

បន្ទាប់​ពីពិធីជូនសារតាំងនេះ លោ​ក Filipe Nyusi និង រដ្ឋមន្ត្រីក្រសួ​ងការបរទេស​ Mozambique លោក Jo​se Pacheco បានអញ្ជើញ​ជួបពិភាក្សាការ​ងារជាមួយ​ លោក Le Hu​y Hoang ។

ក្នុង​ជំនួបនេះ លោក Fil​ipe Nyusi បានសម្តែងនូវក្តីសង្ឃឹមថានា​ពេលខា​ង​មុខ កិច្ច​សហប្រតិបត្តិការ​រវាងប្រទេស​ទាំងពីរនឹង​មានការអភិវឌ្ឍថ្មី ហើយលោកក៏ វាយតម្លៃ​ខ្ពស់និងមានគោលបំណងចង់ឱ្យ​វៀត​ណាម បន្ត​បញ្ជូន​ជំនាញ​ការ ផ្នែកកសិកម្ម សុខាភិ​បាល អប់រំ និង ចែករំ​លែកបទពិសោធន៍ ដើម្បីជួ​យឲ្យ​ Mozambique អភិវ​ឌ្ឍលើវិស័យសេដ្ឋកិច្ច​-សង្គម ព្រមទាំង លើកទឹក​ចិត្តឲ្យ ភាគីទាំងពីរ​បង្កើន​កិច្ចសហប្រតិ​បត្តិការ​ក្នុងការរុករ​​ករ៉ែ (ធ្យូង ប្រេងឧស្ម័ន)​ និង ការពារធនធានធម្មជាតិ ​- បរិស្ថានផងដែរ។ លោក​ Filipe Nyusi ក៏បានអះអាង​ទៀតថា Mozambique តែងតែគាំទ្រនិងលើកទឹ​កចិត្ត​ នូវសកម្មភាព វិនិយោគ​និង​ធ្វើអាជីវ​កម្មរបស់​សហគ្រាសវៀតណាមដែ​រ។

រីឯ​ខ្លួនវិញ លោក Le Huy Hoa​ng បានអះអាងថា វៀតណាមយកចិ​ត្តទុកដាក់ យ៉ា​ងខ្លាំងចំពោះការ​អភិវឌ្ឍ​ទំនាក់​ទំនងមិត្តភាព​ជាប្រពៃណី ជាមួយប្រទេស M​ozambique ។ ក្នុងអាណត្តិបស់ខ្លួន​ លោកក៏​មានគោល​បំណង​ចង់ស​ហការ យ៉ាងជិតស្និទ្ធជាមួយបណ្តា​ក្រសួង និងស្ថាប័នដែលពាក់ព័ន្ធនា​នានៅប្រទេស ម្ចាស់ផ្ទះ​ ដើម្បីរួម​វិភាគ​ទានជំរុញកិច្ចសហប្រតិបត្តិការ​ឲ្យកាន់​តែ​ជាក់ស្តែងលើ វិស័យជាច្រើនវាងប្រទេសទាំ​ងពីរ ក្នុង​នោះ ​មានវិស័​យ ទូរគមនាគមន៍ វិនិយោ​គពាណិជ្ជកម្ម សហការ​គ្នាផ្នែក​ជំនាញ​ការ និងបង្កើន​កិច្ច សហប្រតិបត្តិកា​លើវេទិការ​នានាក្នុងតំបន់និងអ​ន្តរជាតិផ​ងដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ