22/01/2017 10:28 GMT+7 Email Print Like 0

ប្រទេសអាស៊ាននានាជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍ទេសចរណ៍នាវាសមុទ្រ


សន្និសីទកាសែតរួមនៅវេទិកាទេសចរណ៍អាស៊ានលើកទី៣៦នៅសឹង្ហបុរី​(រូបថត៖My Binh/Vietnam+)

ប្រទេសអាស៊ានទាំងអស់នឹងជំរុញខ្លាំង​ កិច្ចសហប្រតិបត្តិ​ការលើ​វិស័យ​អភិវឌ្ឍន៍​ទេសចរណ៍​នាវា​សមុទ្រ​ ដោយ​គោល​ដៅគឺទទួលបានភ្ញៀវចំនួន៤​លាន៥​សែន​នាក់​នា​ឆ្នាំ២០៣៥។ នេះជាខ្លឹម​សារមួយក្នុង​ចំណោម​ខ្លឹមសារសំខាន់​ ដែល​ត្រូវ​បាន​លើក​ឡើង​ក្នុង​សេចក្ដីជូន​ដំណឹង​រួម ​របស់​វេទិកា​ទេសចរ​ណ៍​​អាស៊ាន​លើកទី៣៦ ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី១៦ដល់​ថ្ងៃទី២០ ខែមករា នៅ​សឹង្ហបុរី។ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម និង​ឧស្សាហកម្ម​សឹង្ហ​​បុរី លោក S. Iswaran សង្កត់ធ្ងន់​ថា អាស៊ី​អាគ្នេយ៍​មាន​សក្ដានុពល​ធំដើម្បី​អភិវឌ្ឍន៍​ផ្នែក​ឧស្សាហកម្ម​​ទេសចរណ៍​និយាយ​រួមជា​ពិសេស គឺទេសចរណ៍​នាវា​សមុទ្រ។ អនុ​ប្រធាន​អគ្គនាយកដ្ឋាន​ទេស​ចរណ៍​វៀត​ណាម លោក​Ha Van Sieu ឲ្យដឹងថា វៀតណាម​ ក៏មានផែនការវិនិយោគ​សំដៅបើក​ទូលាយ​និង​កែលំ​អរ​កំពង់​​ផែ​ទឹ​កជ្រៅ​ ដើម្បីអាចទទួលស្វាគមន៍នាវា​ទេសចរ​ធំៗ​ក៏ដូច​ជា​កសាង​ផលិត​ផល​ទេសចរណ៍​ដោយឡែក​សំរាប់​​ប្រភេទ​ភ្ញៀវ​ទេសចរ​នេះផងដែរ៕​
 

តាម ​VOV5 - វិទ្យុសំឡេង​វៀត​ណាម
 

បណ្តាព័ត៌មានបានផ្សាយ