17/08/2015 09:43 GMT+7 Email Print Like 0

ប្រទេសអាមេរិកឡាទិនវាយតំលៃខ្ពស់ចំពោះការប្រក្រតីទំនាក់ទំនងរវាងគុយបានិងអាមេរិក


ប្រទេសអាមេរិកឡាទិនវាយតំលៃខ្ពស់ចំពោះការប្រក្រតីទំនាក់ទំនងរវាងគុយបានិងអាមេរិក (Image: VNA)

ថ្នាក់ដឹកនាំបណ្ដា​ប្រទេសអាមេរិកឡាទិន បានឡើងសម្លេងគាំទ្រ​និង​វាយតំលៃ​ខ្ពស់​ ចំពោះ​ដំណើរ​ប្រក្រតី​ទំនាក់​ទំនង​រវាងគុយ​បានិង​អាមេរិក ​បន្ទាប់ពីអាមេរិក​បើកស្ថានទូត​ជាផ្លូវការ​របស់ខ្លួន​នៅរដ្ឋធានី La Habana នាថ្ងៃ​ទី១៤ខែ​សីហា​មក។ អនុ​ប្រធានាធិបតីវ៉ែណេស៊ុយអេឡា លោក  Jorge Arreaza នាថ្ងៃទី១៥ខែ​សីហា បាន​អះអាង​ថា៖ វ៉ែណេ​ស៊ុយ​អេឡាគាំទ្រ​ដំណើរ​ការប្រក្រតី​ភាព ​រវាងគុយ​បានិង​អាមេរិក។ ប្រធានា​ធិបតី Bolivia លោក Evo Morales  មាន​គោលបំណង​ថា៖ អាមេរិកនឹងលុបចោលបទហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​ប្រឆាំង​គុយបា​យ៉ាង​ឆាប់​ៗ​។ ក្នុងពេល​នោះ រដ្ឋាភិបាល Ecuador ក៏បានដាស់តឿនសេតិវិមាន​សង​វិញ​ឈូង​សមុទ្រ  Guantanamo សំរាប់​ La Habana ផងដែរ។ កាសែតរបស់​កូឡុំ​ប៊ី វ៉ែណេស៊ុយ​អេឡា ឆីលី ប៉េរូ អាហ្សង់ទីន ក៏បាន​ចុះផ្សាយ​អត្ថ​បទ​សរ​សេរ​ព័ត៌មាន​ជាច្រើន អំពីព្រឹត្តិការណ៍មានអត្ថន័យ​សំខាន់នេះ ចំពោះគុយបានិង​ប្រទេស​អាមេរិក​ឡាទិន​​នានាទៀង​ផង៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ