12/09/2016 11:39 GMT+7 Email Print Like 0

ប្រទេសអាមេរិករំលើកវិញ្ញណក្ខន្ធលើកទី ១៥ ទិវាការវាយប្រហារភេរវកម្មថ្ងៃទី ១១ កញ្ញា


ប្រទេសអាមេរិករំលើកវិញ្ញណក្ខន្ធលើកទី ១៥ ទិវាវាយប្រហារភេរវកម្មថ្ងៃទី ១១ កញ្ញា (VNA)

នាថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០១៦ ឈ្មោះនៃជនរងគ្រោះចំនួន ៣ ​ពាន់នាក់ដែលបានស្លាប់ក្នុងបណ្ដាការវាយប្រហារភេរវកម្មបង្ហូឈាមខ្លាំងបំផុតក្នុង ប្រវត្តិសាស្ត្រនៃប្រទេសអាមេរិកដែលបានកើតមានឡើង ១៥ ឆ្នាំមុននេះ ត្រូវបាន អានឡើងវិញនៅទីកន្លែងលេខ ០ (Ground Zero) សព្វថ្ងៃជាសារៈមន្ទីរំលឹកវិញ្ញណក្ខន្ធបណ្ដាជនរងគ្រោះក្នុងការវាយប្រហារភេរវកម្មថ្ងៃទី ១១ កញ្ញានិងជា មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកថ្មីនៅទីក្រុង New York។ ពិធីគោរពវិញ្ញណក្ខន្ធបានប្រព្រឹត្តទៅក្នុងអំឡុង ៦ នាទី ដែលគូសសម្គាល់ ៦ នាទីភិតភ័យនៃការវាយប្រហារភេរវកម្មនេះ។ តាមគំរោង ប្រធានាធិបតីអាមេរិក លោក  Barack Obama ​នឹងមានបទសន្ទរៈកថាមួយ។ ក្នុងបទថ្លែងការណ៍មួយ​ នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៦ លោក Obama ​ បានអះអាងថា៖ ប្រទេសអាមេរិកមិនអត់ឧនជាមួយអ្នកណាដែលមានឧបាយកលបែកបាកប្រទេសនេះ៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ