04/07/2018 09:42 GMT+7 Email Print Like 0

ប្រទេសវៀតណាមធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតឆ្នៃប្រឌិត Robot តំបន់អាស៊ី - ប៉ាស៊ីហ្វិក ឆ្នាំ២០១៨

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ទើបបានផ្តល់យោបល់អំពីការរៀបចំការប្រកួតច្នៃប្រឌិត Robot តំបន់អាស៊ី - ប៉ាស៊ីហ្វិកឆ្នាំ ២០១៨ (ABU Robocon ឆ្នាំ ២០១៨) ។


ប្រទេសវៀតណាមធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតឆ្នៃប្រឌិត Robot តំបន់អាស៊ី - ប៉ាស៊ីហ្វិក ឆ្នាំ២០១៨

លោក Vu Duc Dam បានស្នើឲ្យទូរទស្សន៍វៀតណាមបញ្ជាណែនាំនិងសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ninh Binh និងស្ថាប័នពាក់ព័ន្ធនានា រៀបចំការប្រកួត ABU Robocon ឆ្នាំ២០១៨ ត្រូវតាមការកំណត់ ហើយធានាសុវត្ថិភាពនិងប្រសិទ្ធភាពផងដែរ។ ABU Robocon ឆ្នាំ ២០១៨ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែសីហា នៅខេត្ត Ninh Binh​ ។ នេះគឺជាឆ្នាំទី ៣ ដែលវៀតណាមបានរៀបចំការប្រកួត ABU Robocon។ វិញ្ញាសារនៃការប្រកួត ABU Robocon ឆ្នាំ ២០១៨ មានចំណុចថ្មីជាច្រើនអំពីផ្នែកបច្ចេកទេស ហើយទាមទារឲ្យក្រុមនិមូយៗត្រូវរចនា Robot  ដែល​ប្រមូលផ្តុំនូវកត្តាសំខាន់ៗ ដូចជាបច្ចេកទេសកំរិតត្រឹមត្រូវ ប៉ិនប្រសព ព្រមទាំងមានការរចនាគួរឲ្យទាក់​ទាញ់​ភ្នែកនិងមានសញ្ញាដោយឡែកនៃក្រុមនីមួយៗផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ