07/08/2020 11:35 GMT+7 Email Print Like 0

ប្រទេសវៀតណាមនឹងចាត់ការយ៉ាងតឹងរឹងចំពោះករណីរំលោភបំពានលើការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត


ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំនេះ (រូបថត៖ TTXVN)
 

ប្រមុខគណៈកម្មការបញ្ជាដឹកនាំបណ្តាខេត្ត / ក្រុង ស្ថាប័នមានសមត្ថកិច្ច និងនាយកមន្ទីរពេទ្យ ត្រូវទទួលខុសត្រូវប្រសិនបើធ្វើឱ្យជំងឺរាតត្បាតផ្ទុះឡើងដោយមិនរកឃើញឲ្យបានទាន់ពេលវេលា។ សមាជិកនៃគណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩ (Covid-19) បានឯកភាពគ្នាយ៉ាងដូច្នេះនៅឯក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី ៦ ខែសីហានៅទីស្នាក់ការរដ្ឋាភិបាល។
 
សមាជិកគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩និងអ្នកជំនាញផ្នែកសុខាភិបាលបានវាយតម្លៃថាក្នុងរយៈមួយសប្តាហ៍ខាងមុខនេះ គេព្យាករណ៍ថាមានករណីឆ្លងជំងឺកូវីដ១៩ ថ្មីថែមទៀត ដែលទាក់ទងនឹងមន្ទីរពេទ្យ Da Nang ឬនៅក្នុងតំបន់មួយចំនួនទៀតនៃប្រទេសវៀតណាម។ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានមានប្រសាសន៍ថា៖
 
«ខេត្តនានាត្រូវតែដឹកនាំឲ្យបានម៉ឹងម៉ាត់តាមការបញ្ជាណែនាំរបស់លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc និងគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ស្តីពីការគ្រប់គ្រងប្រជាជនដែលបានវិលត្រឡប់មកពីទីក្រុង Da Nang ។ គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ស្នើឱ្យរដ្ឋាភិបាលចាត់ការឱ្យបានតឹងរឹងចំពោះមូលដ្ឋានណាមួយដែលរំលោភលើការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺឆ្លង ហើយប្រមុខ    មូលដ្ឋាននេះត្រូវមានទំនួលខុសត្រូវ រួមទាំងប្រមុខគណៈកម្មការដឹកនាំខេត្ត/ក្រុងក៏ត្រូវទទួលខុសត្រូវផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


បណ្តាព័ត៌មានបានផ្សាយ