27/08/2019 11:41 GMT+7 Email Print Like 0

ប្រទេសវៀតណាមជំរុញការនាំចេញផ្លែមៀនទៅកាន់ទីផ្សារអូស្ត្រាលី


 ផ្លែមៀន Hung Yen គឺជាផ្លែឈើប្រភេទដ៏ល្បីល្បាញមួយរបស់វៀតណាម (រូបថត៖ TTXVN)
 

ស្ថាប័ន​ពាណិជ្ជកម្មវៀតណាមប្រចាំនៅអូស្ត្រាលី ទើបតែប្រកាស​ថាក្រសួង​កសិកម្ម​និង​ធន​ធាន​ទឹក​អូស្ត្រាលី​បាន​ប្រកាស​អំពីលក្ខខណ្ឌសម្រាប់ការនាំចូលផ្លែ​មៀនស្រស់របស់​វៀតណាម ដោយសន្យា​បើកទីផ្សារ​ដ៏​មាន​សក្តានុភាព​ថ្មីសម្រាប់ ​កសិផលរបស់វៀតណាម។

ប្រធាន​ស្ថាប័នពាណិជ្ជកម្មវៀតណាម​ប្រចាំនៅអូស្រ្តាលី នឹងជួយគាំទ្រយ៉ាងសកម្មដល់ស​ហគ្រាស​នាំ​ចេញ​កសិផល​របស់​វៀត​ណាម ព្រមទាំងដោះ​ស្រាយ​បញ្ហា​បែប​បទ​និង​ទំនាក់​ទំនង​រវាងធុរកិច្ច​និងស្ថាប័ន​នានា​នៃ​ប្រទេស​ទាំងពីរ​ ដើម្បីឈានទៅ​ទទួលបាន​នូវអាជ្ញាប័ណ្ណ​ស្តីពីការ​នាំចូល​ផ្លែមៀន​យ៉ាង​ឆាប់​រហ័ស ដែលអាច​ធ្វើទៅ​បានផង​ដែរ។

ប្រសិន​បើបញ្ជូនផ្លែមៀនឈានចូលក្នុងប្រទេសអូស្រ្តាលីប្រកបដោយជោគជ័យនោះ ពាណិជ្ជ​សញ្ញា​ផ្លែ​មៀន​និយាយ​រួម​និងផ្លែឈើរបស់វៀតណាមនិយាយដោយឡែក នឹងត្រូវបាន​ធ្វើឱ្យ​ប្រសើ​រ​ឡើង​នូវកិត្យានុភាព​និង​គុណភាព​ ព្រម​ទាំងរួមចំណែកក្នុងការពន្លឿន​ពាណិជ្ជកម្មនៅទីផ្សារអន្តរជាតិផ្សេ​ងៗទៀតផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ