15/09/2017 10:16 GMT+7 Email Print Like 0

ប្រទេសវៀតណាមត្រៀមខ្លួន ជាស្រេចធ្វើជាស្ពានរភ្ជាប់រវាងសហគមន៍សេដ្ឋកិច្ចអាស៊ាននិងចិន


ប្រទេសវៀតណាមត្រៀមខ្លួនជាស្រេចធ្វើជាស្ពានរភ្ជាប់រវាងសហគមន៍សេដ្ឋកិច្ចអាស៊ាននិងចិន

ក្នុងឱកាសធ្វើទស្សនកិច្ចនៅតំបន់ស្វយ័តក្វាងស៊ីចុង ចូលរួមផ្សារណាត់និងចូលរួមកិច្ចប្រជុំកំពូលពាណិជ្ជកម្ម  និងវិនិយោគរវាងអាស៊ាន - ចិនលើកទី ១៤ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ឧបនាយករដ្ឋ​មន្រ្តី​វៀត​ណាម លោក Truong Hoa Binh បានឆ្លើយសំភាសន៍ស្ថាប័នសារព័ត៌មានសំខាន់ៗនៃសាធារណរដ្ឋប្រជាមានិត​ចិន រួមមាន៖ ស៊ីនហួរព័ត៌មានចិន កាសែត People's Daily, Guangxi Daily និង CAEXPO Magazine ។
ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh បានអះអាងថា៖ ផ្សារណាត់និងសន្និសីទពាណិជ្ជកម្មនិងវិនិយោគចិន - អាស៊ានគឺជាការផ្លាស់ប្តូរដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការចិន - អាស៊ាន។ ជោគជ័យនៃការតាំងពិព័រណ៍នានាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងអាស៊ាននិងចិន។
យោងតាមលោកឧបនាយករដ្ឋមន្រ្តីបានចាត់ទុកថា៖ ជាសមាជិកសកម្មនៃសហគមន៍អាស៊ាន វៀតណាមយកចិត្តទុកដាក់ជាច្រើននិងគាំទ្រដល់កិច្ចសហប្រតិបត្តិការអាស៊ាន - ចិន។ ហើយត្រៀមខ្លួនជាស្រេចដើម្បីលើកកម្ពស់​តួនាទីជាស្ពានតភ្ជាប់រវាងសហគមន៍សេដ្ឋកិច្ចអាស៊ាននិងចិន រួមជាមួយបណ្តាប្រទេសអាស៊ានដទៃទៀត​ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីរក្សាសន្តិភាពនិងស្ថេរភាព។ ឧបនាយករដ្ឋមន្រ្តីក៏បានអះអាងថា៖ វៀតណាមជានិច្ចកាលលើកទឹកចិត្តនិងបង្កលក្ខណះងាយស្រួលសំរាប់អង្គភាពអាជីវកម្មអាស៊ាននិងចិនដើម្បីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងពង្រីកការវិនិយោគទុននៅក្នុងប្រទេស​វៀត​ណាមដើម្បីជាប្រយោជន៍សំរាប់ប្រជាជន៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ