25/05/2016 16:01 GMT+7 Email Print Like 0

ប្រទេសរុស្ស៊ីបានបញ្ជាក់ថាប្រទេសវៀតណាមគឺជាអាទិភាពការទូតនៅអាស៊ី - ប៉ាស៊ីហ្វិក

លោកនាយករដ្ឋមន្ត្រី​ ង្វៀនស្វឹនភុក ​បាន​បញ្ចប់​ដំណើរ​បំពេញទស្សនកិច្ច​ជាផ្លូវការ​នៅ​សហព័ន្ធ​រុស្ស៊ីនិងអញ្ជើញ​ចូលរួម​ក្នុង​សន្និសីទកំពូល​រំលឹក​ខួប​អនុស្សាវរីយ៍ ២០ ឆ្នាំនៃ​ទំនាក់ទំនងដៃគូសន្ទនា​អាស៊ាន - រុស្ស៊ី ( ចាប់ពីថ្ងៃទី ១៦ ដល់​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៦ )។ នេះគឺជា​ដំណើរ​ទស្សនកិច្ចទៅកាន់បរទេសដំបូង​ បន្ទាប់ពី​សមមិត្ត ង្វៀនស្វឹន​ភុក​ ឡើងកាន់តំណែង​ជានាយក​រដ្ឋ​មន្ត្រី​ ហើយ​ក៏​គឺជា​ទស្សនកិច្ច​ទៅកាន់បរទេសដំបូង​របស់​ថ្នាក់ដឹន​នាំ​ជាន់ខ្ពស់​នៃ​ប្រទេស​វៀតណាម ក្រោយពេល​សន្និបាត ១២ បានបញ្ចប់ផងដែរ។ ទស្សនកិច្ចលើកនេះ​បានរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​លើ​គ្រប់​វិស័យ​រវាង​វៀតណាម - រុស្ស៊ី ព្រមទាំង​បង្ហាញពីស្មារតី សកម្មភាពនិងការទទួលខុសត្រូវ​របស់​វៀតណាមចំពោះ​ការងាររួម​នៃតំបន់ ASEAN ជំរុញទំនាក់ទំនង​សហប្រតិបត្តិការ អាស៊ាន - រុស្ស៊ី។
កម្លាំងចលករថ្មីក្នុង​ទំនាក់ទំនង​ដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម – រុស្ស៊ី

ដំណើរ​បំពេញទស្សនកិច្ច​ជាផ្លូវការ​នៅប្រទេសរុស្ស៊ីលើកនេះគឺជាដំណើរទស្សនកិច្ច​ទៅកាន់​បរទេស​ដំបូង​របស់លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក​​ ក្នុង​តំណែងជា​អ្នក​ឈរលំដាប់លេខមួយ​របស់រដ្ឋាភិបាល។ ទស្សនកិច្ចលើកនេះបាន​បញ្ជាក់ពីមាគ៌ា​មិនប្រែប្រួល​របស់​វៀតណាម​គឺជា​ការ​​យកចិត្តទុកដាក់ និងអាទិភាពបង្កើន​ទំនាក់ទំ​នង​​ដៃគូ​យុទ្ធសាស្ត្រ​លើគ្រប់វិស័យ​វៀតណាម​-រុស្ស៊ី។

ក្នុងបណ្តាកិច្ចពិភាក្សា ដោយស្មារតីស្មោះ មិត្តភាព ទំនុកទុកចិត្ត​យ៉ាង​ខ្ពស់ ថ្នាក់ដឹកនាំជាន់​ខ្ពស់​រុស្ស៊ី ចាប់ផ្តើម​ពី​​លោកប្រធានាធិបតី Vladimir Putin លោកនាយករដ្ឋមន្ត្រីេេ Dmitry Medvedev  រហូតដល់ប្រធាន​ព្រឹទ្ធសភា ប្រធាន​សភាជាន់ទាប​ក៏​បញ្ជាក់ថា៖​ វៀតណាមគឺមួយ​ក្នុង​បណ្តាអាទិភាព​ការទូត​របស់​រុស្ស៊ី​ក្នុង​តំបន់អាស៊ី - ប៉ាស៊ីហ្វិក និង​ថ្លែងបំណង​ប្រាថ្នា​នូវការជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វៀតណាម​លើគ្រប់វិស័យ។


លោក​នាយករដ្ឋមន្ត្រី​ ង្វៀនស្វឹន​ភុក​ ជួប​ពិភាក្សាការងារ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​រុស្ស៊ី  D. Medvede។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពី​រធ្វើ​ជាសាក្សីក្នុងពិធី​ចុះ​ហត្ថលេខា​ក្នុងវិស័យសហប្រតិបត្តិការ​ប្រេងឧស្ម័ន។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោក​នាយករដ្ឋមន្ត្រី​ ង្វៀនស្វឹន​ភុក​ ជួបសវនាការជាមួយ​ លោក​ស្រី Valentina Matviyenko, ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភារុស្ស៊ី)។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោក​នាយករដ្ឋមន្ត្រី​ ង្វៀនស្វឹន​ភុក​ ជួបសវនាការជាមួយ​  ប្រធាន ​Duma សភាជាតិរុស្ស៊ី លោកSergei Naryshkin ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោក​នាយករដ្ឋមន្ត្រី​ ង្វៀនស្វឹន​ភុក​ អញ្ជើញ​​ចូលរួមក្នុងពិធី​បើក​កាដ្ឋាននៃគម្រោងប្រព័ន្ធចិញ្ចឹមគោនិង​កែច្នៃទឹកដោះគោ​មានតំលៃ ២,៧ពាន់លានដុល្លារអាមេរិក ដែលវិនិយោគកសាងនៅ​ខេត្ត Moskva ដោយសម្ព័ន្ធក្រុមហ៊ុន​ TH True Milk នៃប្រទេសវៀតណាម។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ភាគីទាំងពីរបានឯកភាពបន្តរក្សា​ការជួបជុំ​នៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ សហការយ៉ាង​ស្អិត​រមួត​និង​ប្រសិទ្ធភាព​​ក្នុងបណ្តា​វេទិការអន្តរជាតិ លើកកម្ពស់​បណ្តា​យន្តការនូវកិច្ច​សហ​ប្រតិបត្តិការរវាងប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព ពិសេសគឺជាគណៈកម្មាធិកា​សហរដ្ឋាភិបាល​ស្តីពី​កិច្ច​​សហប្រតិបត្តិការ​​លើ​វិស័យ​សេដ្ឋកិច្ច​ ​- ពាណិជ្ជកម្ម​ និង​វិទ្យាសាស្រ្ត - បច្ចេកទេស។ សន្ទនា​យុទ្ធសាស្រ្ត​ការទូត​ - ការពារជាតិ ​- សន្តិសុខ ខិតខំប្រឹងប្រែង​បង្កើន​កូតា​ពាណិជ្ជកម្ម​​ទ្វេភាគីប្រកបដោយឆាប់រហ័ស​​ សហការ​យ៉ាងជិតស្និទ្ធ ​ដើម្បីអនុវត្តន៍​យ៉ាង​ប្រសិទ្ធភាព​​នូវ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​សេរី​រវាង​វៀតណាម​និង​សម្ព័ន្ធភាព​សេដ្ឋកិច្ច​អាស៊ី -អឺរ៉ុប​។ល។

ក្នុងឱកាស​នេះ​ ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថ​លេខា​លើឯកសារស្តីពី​កិច្ច​​សហប្រត្តិ​បត្តិការ​ទាំង ​៩ ច្បាប់​ លើ​វិស័យ​ប្រេងឧស្ម័ន​ វិនិយោគទុន កសិកម្ម។ ដោយឡែក ​សម្ព័ន្ធក្រុមហ៊ុន​ប្រេងឧស្ម័ន​ជាតិ​​វៀតណាម ​និង​បណ្តាសម្ព័ន្ធ​ក្រុមហ៊ុន​ប្រេងឧស្ម័ន​ចម្បង​របស់​ប្រទេសរុស្ស៊ី​បានចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​ព្រមព្រៀង​ថ្មី​ៗ ដើម្បី​បង្កើន​កិច្ច​ស​ហ​ប្រតិបត្តិការ​ ក្នុង​នោះ​មាន​សកម្ម​ភាព​រុក​រក​របស់​ភាគី​វៀតណាសហការជា​មួយ​​ក្រុមហ៊ុនរុស្ស៊ីនៅ​រុស្ស៊ី ​និង​សកម្ម​ភាព​​រុករក​និង​ធ្វើអាជីវកម្ម​​របស់​ភាគី​រុស្ស៊ី​នៅ​តំបន់​ខ្ពង់រាបបាតសមុទ្រ​​របស់​វៀតណាម។​ 

អំពី​បញ្ហា​សមុទ្រ​ខាង​កើត​ ថ្នាក់​ដឹក​នាំ​រុស្ស៊ី​គាំទ្រដំណោះស្រាយ​បញ្ហា​សមុទ្រ​ខាង​កើត​ដោយ​សន្តិវិធី​ អាស្រ័យទៅ លើ​ច្បាប់​​អន្តរជាតិ​និង​អនុសញ្ញា​របស់អង្គការ​​សហប្រជាតិ​ស្តីពី​ច្បាប់​សមុទ្រ​នៅ​ឆ្នាំ ​១៩៨២​ សន្យា​នឹង​បន្តសហ​ប្រតិ​បត្តិការ​នូវការ​​​រុករកនិងធ្វើ​អាជីវកម្ម​ប្រេងឧស្ម័ន​នៅ​តំ​បន់​ខ្ពង់​រាប​​បាត​សមុទ្រ​​​​របស់​​ប្រទេស​​វៀតណាម។
 

សន្និសីទ​ Sochi ជំហ៊ាន​រីកចម្រើន​មួយ​ដ៏​សំខាន់​​ក្នុង​ទំនាក់​ទំនង​អា​ស៊ាន​ - រុស្ស៊ី​
ក្នុង​រយៈ​ពេល ​២០ ​​ឆ្នាំ​ ចាប់​តាំង​ពី​ថ្ងៃ​ដែល​​អាស៊ាន​និង​រុស្ស៊ី​បង្កើត​ទំ​នាក់​ទំ​នង​ដៃគូសន្ទនា​នៅ​ឆ្នាំ​ ១៩៩៦ ទំ​នាក់​ទំ​នង​រវាង​អា​ស៊ាន​និង​រុស្ស៊ី​​ទទួល​បាន​ការ​រីក​ចម្រើន​សំខាន់ៗ ជាច្រើន​។​ អា​ស៊ាន​និង​រុស្ស៊ី​រៀប​ចំ​សន្និសីទ​កំពូល​រំលឹក​ខួបអនុស្សាវរីយ៍ ​២០​ ឆ្នាំ​នៃទំនាក់ទំនងដៃគូ​សន្ទនា​អា​ស៊ាន​តាម​​គំនិត​ផ្តួតផ្តើម​របស់​ប្រធានាធិបតី​ Putin បង្ហាញ​ការ​យល់​ដឹង​របស់​ភាគី​ទាំង​ពីរ​អំ​ពី​តំរូវការ​និង​សក្តានុពល​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ស្ថានភាព​ថ្មីៗនេះ។ លោក​​ប្រធានា​ធិបតី​ Putin ក៏​ថ្លែងបំណង​ប្រាថ្នាអំពីការលើក​ទំនាក់​ទំ​នង​រវាង​រុស្ស៊ី​និង​អាស៊ានឡើងដល់ដៃគូ​យុទ្ធសាស្រ្ត​។

 

បញ្ចប់​សន្និសិទ ថ្នាក់​ដឹកនាំនៃបណ្តាប្រទេស​ចូលរួម​ បាន​អនុម័ត​​សេចក្តី​ថ្លែង​​ការណ៍​រួម Sochi។ ​  សេចក្តី​ថ្លែងការរួម Sochi ​និង​បណ្តា​​ឯកសារបាននិយាយខាងលើ​នោះ គឺជា​ក្របខ័ណ្ណ​និង​ជាគ្រឹះដ៏​សំ​ខាន់​សម្រាប់​ការបង្កើន​កិច្ច​សហប្រត្តិបត្តិការ​អាស៊ាន​-រុស្ស៊ី​នៅពេល​ខាង​មុខ​ឆាប់ៗនេះ។ ​វា​មាន​អត្ថន័យ​ដ៏សំខាន់​និងបញ្ជាក់​​គោលការណ៍​​​​និង​កំ​ណត់ទិស​ដៅនៃ​​ទំ​នាក់​ទំ​នង​ទ្វេ​ភាគី​លើវិស័យ​ នយោបាយ​-សន្តិសុខ​​ សេដ្ឋ​កិច្ច -​ ពាណិជ្ជកម្ម ​វប្បធម៌ - ​​សង្គម​ បង្កើន​ការតភ្ជាប់​និង​ជំនួយ​អាស៊ាន​ក្នុងការធ្វើសមាហរណកម្ម ​និង​គម្លាត​ចន្លោះ​អភិវឌ្ឍន៍​ ​រួម​ចំ​ណែក​ក្នុង​ការ​ពង្រឹង​និង​រក្សា​បរិស្ថាន​សន្តិភាព​ ស្ថិរភាព ​និង​រុងរឿង​នៅ​តំ​បន់។​ ​


លោកនាយក​រដ្ឋ​មន្ត្រីង្វៀនស្វឹនភុក ជួបសវនាការជាមួយ​ លោកប្រធានាធិប​តី​​រុស្ស៊ី Vladimir Putin នៅ​ Sochi។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


បណ្តាប្រធាន​ថត​រូប​រួម​គ្នា​នៅ​សន្និសីទនេះ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយក​រដ្ឋ​មន្ត្រី​ ង្វៀនស្វឹនភុក អញ្ជើញចូល​រួ​ម​កិច្ច​ប្រជុំពេញអង្គនៃសន្និសីទនេះ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ទិដ្ឋភាពរួម​នៃកិច្ចប្រជុំមួយ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ចូល​រួម​សន្និសីទនេះ លោកនាយក​រដ្ឋ​មន្ត្រី ង្វៀនស្វឹនភុក​ បាន​លើក​ឡើង​នូវ​វិធានការអាទិភាព​ជាច្រើន​ ដើម្បី​ជំ​រុញ​ទំ​នាក់​ទំ​នង​អាស៊ាន-​​រុស្ស៊ី​ ក្នុង​នោះ​មាន​បញ្ហា​អំពី​កិច្ច​សហ​ប្រតិបត្តិការ ​នយោ​បាយ​​ - សន្តិសុខ ​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​វិនិយោគ ​ថាមពល ​ទេសចណ៍ ​អប់រំ ​បណ្តុះបណ្តាល​ វិទ្យា​សាស្រ្ត -​ បច្ចេកវិទ្យា ផ្លាស់​ប្តូរ​វប្បធ៌និងប្រជាជន សហប្រតិបត្តិការ​​​ប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ​និង​ប្រឆាំង​គ្រោះធម្មជាតិ។ល។

អំពីស្ថានភាព​ក្នុងតំបន់ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក​ បានលើកឡើងការវិវឌ្ឍ​ដ៏ស្មុគ​ស្មាញ​នាពេលថ្មីៗនេះនៅសមុទ្រ​ខាងកើត ដែលបង្កើត​ការព្រួយបារម្ភរបស់​សហគមន៍អន្តរជាតិ​និង​បណ្តា​ប្រទេសក្នុងតំបន់អាស៊ាន ក្នុងនោះ​មានប្រទេសវៀតណាម។

លោកនាយក​រដ្ឋ​មន្ត្រី​បានសង្កត់​ធ្ងន់​ថា​៖ ​វៀត​ណាម​និង​បណ្តារ​ប្រទេស​អា​ស៊ាន​ដទៃទៀត​សុទ្ធតែ​ដឹង​ថា​​សន្តិ​ភាព​ សន្តិ​សុខ​នៅ​សមុទ្រ​ខាង​កើត ដែល​មាន​អត្ថន័​យ​សំ​ខាន់​ចំ​ពោះ​សន្តិភាព​ សន្តិ​សុខ​ ក្នុង​តំ​បន់​និង​ពិភពលោក​ ដូច្នេះ​ ត្រូវការ​ធានា​សន្តិសុខ សុវត្ថភាព​ សេរីភាពនៅផ្លូវដែនសមុទ្រនិង​អាកាសចរណ៍​ មិន​ប្រើ​កំ​លាំង​អាវុធ​ ឬ​គំរាម​កំហែង​ប្រើកំលាំង​អាវុធ​ ដោះស្រាយ​​ជម្លោះ​ដោយ​សន្តិ​វិធី​ គោរព​ដំណើរវិវឌ្បការទូត​និង​ក្រមច្បាប់​ ដែល​សម​ស្រប​នឹង​ច្បាប់​អន្តរជាតិ​ ក្នុង​នោះ​មាន​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​នៅ​ឆ្នាំ​១៩៨២ គោរពយ៉ាងគ្រប់គ្រាន់​និង​ប្រកដដោយ​ប្រសិទ្ធិភាព​នូវ​សេចក្តី​ថ្លែងការណ៍រួមស្តីពី​ការ​ប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយឆាប់ៗ កសាង​ក្រមសិលធម៌មួយ​របស់​ភាគី​នា​នានៅសមុទ្រខាងកើត (​COC) ​។​


លោកនាយករដ្ឋ​មន្ត្រី ​ជួបសវនាការជាមួយ លោក​នាយករដ្ឋមន្ត្រីសឹង្ហបុរី  Li Xianlong ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋ​មន្ត្រី​ ជួបសវនាការជាមួយ លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី Joko Widodo។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋ​មន្ត្រី​ ជួប​សវនាការជាមួយ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី  Najib Razak ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋ​មន្ត្រី​ ជួបសវនាការជាមួយ សម្តេច​ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋ​មន្ត្រី ​ជួបស​វនាការជាមួយ លោក​ប្រធានាធិបតីមីយ៉ាន់ម៉ា Htin Kyaw។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋ​មន្ត្រី​លើក​ឡើ​ងច្បាស់លាស់​ថា​ ស្ថានភាព​នាបច្ចុប្បន្ន​នេះបាន​ដាក់​ចេញ​តំរូវ​ការ​​​​ដ៏​ចាំ​បាច់​គឺ​បណ្តា​​​ប្រទេស​​ពាក់​ព័ន្ធត្រូវ​ទប់ទល់និង​បញ្ឈប់​ប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ណ្តា​សម្មភាព​ឯកោភាកី មិន​​ប្រើប្រាស់​កងកម្លាំង​យោធា​ ជំរុញការ​ជួបសន្ទនា​និងការ​ចរចារ ដើម្បី​ដោះស្រាយជម្លោះ​និង​ទទួល​លទ្ធផល​ជាក់ស្តែង​អំពី​ការក​សាង ​COC ​អោយ​បាន​ឆាប់ៗ ​គោរព​ដំណើរវិវឌ្ឍការទូត​និង​ច្បាប់​អន្តរជាតិ​ បង្កើនបណ្តា​វិធានការ​ការ​សាង​ក្តី​ជឿទុកចិត្ត​និង​ការ​បង្ការ​។

អំពី​បញ្ហានេះ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​ Sochi ថ្នាក់​ដឹក​នាំនៃបណ្តាប្រទេស​អាស៊ាន​ - រុស្ស៊ី​បាន​សង្កត់​ធ្ងន់​តួនាទីដ៏​មានសរៈសំខាន់​និង​អត្ថប្រយោជន៍​​ការ​ធានា​សន្តិភាព​ ស្ថេរភាព​ សន្តិ​សុខ​​ និងសុវត្តិភាពផ្លូវសមុទ្រ​និង​អាកាស​ចរណ៍នៅ​សមុទ្រ​ខាង​កើត ​​ចំ​ពោះ​សន្តិ​ភាព​​និងការ​អភិវឌ្ឍន៍ក្នុងតំ​បន់​និង​ពិភព​លោក​ លើក​កំពស់​គោលជំហរ​ គោលការណ៍​របស់​អាស៊ាន គឺដោះស្រាយ​រាល់​ជម្លោះ​ដោយ​សន្តិវិធី​អាស្រ័យលើមូលដ្ឋាន​ច្បាប់​អន្តរជាតិ​ ជាពិសេសគឺ​អនុសញ្ញា​​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​នៅ​ឆ្នាំ​ ១៩៨២ ​(​UNCLOS)  បណ្តា​បទដ្ឋាន​និងកំណត់​សមស្រប​របស់​អង្គការ​អាកាសចរណ៍ស៊ីវិល​អន្តរជាតិ (​ICAO) និង​អង្គការ​ផ្លូវ​សមុទ្រ​អន្តរជាតិ (IMO) មិន​ប្រើប្រាស់​ឬ​ការគម្រាម​កំហែង​ប្រើប្រាស់​កំលាំង​អាវុធ​ អំណត់​ដោយខ្លន​ឯង ​​មិន​មាន​សកម្មភាព​ធ្វើអោយ​ស្មុគស្មាញ​ស្ថានភាព​ថែម​ទៀត​ អនុវ​ត្តន៍​បាន​គ្រប់​គ្រាន់​និង​​ប្រសិទ្ធភាព​សេចក្តី​ថ្លែងការណ៍រួម DOC និងឈានដល់​​បង្កើត​ក្រម​ ​COC ​ឲ្យ​បាន​ឆាប់ៗ។​

ឆ្លៀត​ឱកាស​នេះ លោកនាយក​រដ្ឋ​មន្ត្រី​ ង្វៀនស្វឹន​ភុក ក៏​មាន​ជំនួប​ជាមួយ​ថ្នាក់ដឹក​នាំ​នៃបណ្តា​ប្រទេសក្នុង​អាស៊ានអំពីទំនាក់ទំនង​ទ្វេភាគី​និង​បណ្តាបញ្ហា​ដែល​យកចិត្ត​ទុកដាក់​រូម​គ្នារ​។ ​ក្នុង​បណ្តាជំនួបនោះ​សុទ្ធតែមាន​ខ្លឹមសារជាក់​ស្តែង​ ផ្លាស់​ប្តូរ​អំ​ពី​វិធានការលំអិត ដើម្បី​ជំរុញ​ទំ​នាក់​ទំនង​ទ្វេភាគី​រវាង​វៀត​ណាម​និង​បណ្តា​ប្រទេស​អាស៊ាន​។​​


 

អាស៊ាន​មាន​ប្រជាជន​ប្រហែល​ ​៦៣០ ​លាន​នាក់​ ផលិតផលក្នុងស្រុក​សរុប​​​​ (GDP) ប្រហែល​ ២.៥៧០ ពាន់លាន​ USD និង​ល្បឿនកំណើន​សេដ្ឋកិច្ច​ស្ថិរភាព​។ ក្នុង​រយៈពេល​ ៥​ ឆ្នាំ​កន្លង​មកនេះ កូតា​ពាណិជ្ជកម្ម​រវាង​រុស្ស៊ិ​និង​អាស៊ាន​បាន​កើនឡើង​ទ្វេដង​និង​ទទួល​បាន​ ​​២១,៥ពាន់​លាន ​USD​ នៅឆ្នាំ​២០១៤​។ ​រស្ស៊ី​មាន​ប្រៀបខ្លាំងអំពី​ឧស្ម័ន​ ថាមពល ម៉ាស៊ីន​មាន​បច្ចេកវិទ្យា​ខ្ពស់​ សំភារៈយោធា ផលិតផលគីមី ។ល។ ​ រីឯ អាស៊ាន​មាន​ប្រៀបខ្លាំង​អំពី​ផលិតផល​​កសិកម្ម​និង​ទំនិញបាន​ច្នៃផលិត។

 

 
ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ