23/05/2015 10:52 GMT+7 Email Print Like 0

ប្រទេសរុស្ស៊ីទីតាំងពិសេសជានិច្ចក្នុងដួងចិត្តប្រជាជនវៀតណាមម្នាក់ៗ


លេខាគណៈកម្មាធិការទីក្រុងហាណូយលោក Pham Quang Nghi និងឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាមលោក Konstantin Vasilievich(រូបថត៖hanoimoi.com.vn)

នារ​សៀលថ្ងៃទី​២១ខែឧសភាឆ្នាំ​២០១៥​ លោក Pham Quang Nghi លេខាគណៈ​កម្មា​ធិការទីក្រុងហាណូយ បាន​ទទួលជួបស​ន្ទនា ជាមួយលោក Konstantin Vasilievich ឯក​អគ្គរដ្ឋទូត​រុស្ស៊ីប្រចាំនៅវៀត​ណាម។ នៅទី​នេះ លោក Pham Quang Nghi បាន​សង្កត់​ធ្ងន់ថា ប្រទេសរុស្ស៊ី​មានឋានៈ​ពិសេសជានិច្ច​ ក្នុងដួងចិត្ត របស់​ប្រជា​ជន​វៀត​ណាម​ម្នាក់ៗ។ លោក Pham Quang Nghi បានថ្លែងថា វៀតណាម​និយាយរួម​និងទីក្រុង​ហា​ណូយ​និយាយ​ដោយ​ឡែកជានិច្ច​កាល​បង្ក​លក្ខណៈងាយស្រួល​សំរាប់​ក្រុមហ៊ុន​រុស្ស៊ីមក​វិនិយោគ ធ្វើអាជីវកម្ម​នៅវៀត​ណាម​និង​មាន​​គោល​បំណង​​ថាទំនាក់​ទំនង​​ពាណិជ្ជ​កម្ម រវាង​ភាគី​ទាំង២នឹង​​មាន​ការ​​បោះជំហាន​​អភិវឌ្ឍន៍ថ្មី​​យ៉ាង​ឆាប់​ៗ​។​

ឯកអគ្គរដ្ឋទូត Konstantin Vasilievich បានសង្កត់ធ្ងន់ថា រុស្ស៊ីនិងវៀតណាមមាន ទំនាក់​ទំនងដៃគូ​យុទ្ធសាស្ត្រ​លើគ្រប់​វិស័យដ៏​យូរ​អង្វែង ដោយហេតុ​នេះ នាពេល​មកកាន់វៀតណាម ទទួលបេសកកម្មថ្មី លោក​នឹង​ខំប្រឹង​ប្រែង​អស់​ពីកម្លាំងកាយ​ចិត្ត ដើម្បីរួមចំណែកធ្វើឲ្យទំនាក់ទំនង រវាង​ប្រទេស​ទាំង២​កាន់​តែ​ស៊ីជំ​រៅពី​១​ថ្ងៃ​​ទៅ១ថ្ងៃ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ