23/04/2019 10:48 GMT+7 Email Print Like 0

ប្រទេសម៉ាហ្គាស្ការ៉ាការធ្វើប្រជាមតិស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ


 ប្រធានាធិបតីម៉ាដាហ្គាស្ការលោក Andry Rajoelina
 

 នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ខាងមុខ ប្រធានាធិបតីម៉ាដាហ្គាស្ការលោក Andry Rajoelina នឹង​អនុវត្ត​ការធ្វើ​ប្រជាមតិមួយ ស្តីពីការធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ក្នុងនោះមាន​ការលុប​ចោល​ព្រឹទ្ធសភានិង​ផ្តល់​អំណាច​បន្ថែម​ទៀតដល់មូលដ្ឋាននានា។
 
ខ្លឹមសារនៃការធ្វើវិសោធន​កម្ម​ចំនួន២ ដូចពោលខាងលើនេះត្រូវបាន លោក Andry Rajoelina ដាក់បញ្ចូល​ទៅក្នុង​​កម្ម​វិធីនយោបាយក្នុងយុទ្ធនាឃោសនាបោះឆ្នោត មុនពេលការបោះ​ឆ្នោត​ប្រធានាធិ​បតីនឹង​ប្រព្រឹត្ត​ទៅនៅខែ​ធ្នូឆ្នាំ២០១៨។ ប្រ​ទេសម៉ាដាហ្គាស្ការនឹងធ្វើប្រ​ជាមតិស្តី​ពីការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចំថ្ងៃដែល​ប្រទេស​នេះបោះឆ្នោ​ត​រដ្ឋសភាផងដែរ។ ការរៀបចំការបោះឆ្នោតទាំង ២ ព្រមៗគ្នានោះ គឺដើម្បី​សន្សំស​ម្ចៃការ​ចំណាយ​។ គួរបញ្ជាក់ថារដ្ឋធម្មនុញ្ញនាពេលបច្ចុប្បន្ននៅ​ម៉ាដាហ្គាស្កាគឺត្រូវបានបង្កើតឡើង​ដោយ​លោក Andry Rajoelina នាឆ្នាំ ២០១០ ដែលជាអាណត្តិ​ប្រធានាធិបតីលើកដំបូងរប​ស់លោក​ផងដែរ​៕

 

តាម VOV 5 -​​ ​វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ