07/01/2016 09:17 GMT+7 Email Print Like 0

ប្រទេសមួយចំនួនព្រួយបារម្ភអំពីការសាកល្បងគ្រាប់បែក H របស់កូរ៉េខាងជើង

នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត​(ស.ប.ប)​ កូរ៉េឲ្យ​ដឹង​ថា ប្រទេស​នេះបាន​ដំណើរ​ការសាកល្បង ប្រកបដោយជោគជ័យ​គ្រាប់បែក​អ៊ីដ្រូ ឬហៅថា​គ្រាប់​បែក H។នេះ​ជាការ​សាក​ល្បង​គ្រាប់​បែក H ដំបូង​និង​ជាការសាកល្បង​នុយក្លេអ៊ែលើកទី៤ របស់ស.ប.បកូរ៉េ។ ប្រតិកម្មចំពោះ​ព័ត៌​មាននេះ​នាថ្ងៃ​ដដែល​ សេតវិមានបានចាត់​ទុកថា វាជាការប្រណាប់​ពេក​ ដើម្បីបញ្ជាក់នូវ​សេចក្ដី​ថ្លែងការណ៍​ពោល​ខាង​លើ​របស់​រដ្ឋ​អំណាច​ព្យុង​យ៉ាង ប៉ុន្តែសង្កត់ធ្ងន់ថា​អាមេរិកនឹងមានការតបត​វិញ​ ដ៏សក្តិសម​ចំពោះទង្វើរ​បង្ក​រឿង ហេតុ​ទាំង​ឡាយ​។ អ្នកនាំពាក្យនៃក្រុមប្រឹក្សាសន្តិសុខជាតិ​អាមេរិក លោក Ned Price បានសង្កត់ធ្ងន់​ថា អាមេរិក​បរិហារ​សកម្មភាព​ណាក៏ដោយដែល​រំលោភ បំពាន​លើសេចក្ដីសំរេច​ចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។


ពលរដ្ឋកូរ៉េខាងត្បូងតាមដានព័ត៌មានស្ដីអំពីការសាកល្បងគ្រាប់បែក H របស់រដ្ឋអំណាចព្យុងយ៉ាង (រូបថត៖AFP/TTXVN)

ក្នុងពេលនោះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានចេញផ្សាយ សេចក្ដីថ្លែងការណ៍​ដែល​ក្នុង​នោះ​បរិហារ​ការ​សាក​ល្បង​នុយក្លេអ៊ែ​របស់​ស.ប.បកូរ៉េ ព្រម​ទាំងអះអាងថា​នឹងអនុវត្តន៍​វិធាន​ការ​ចាំបាច់​ទាំងអស់ដូច​ជាដាក់​ទ័ណ្ឌកម្ម​ក្នុង​ក្រប​ខ័ណ្ឌ​ក្រុម​ប្រឹក្សាអ.ស.ប។ ក្រសួងការពារជាតិកូរ៉េខាងត្បូងជូន​ដំណឹង​ថា កង​ទ័ពប្រទេស​នេះត្រូវ​បាន​ដាក់​ក្នុង​ស្ថាន​ភាព​អាសន្ន ហើយបង្កើនការតាមដានបំរ៉ែបំ​រួលរបស់​ស.ប.បកូរ៉េ។ នាយក​រដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ក៏បាន​បរិហារ​ការ​សាកល្បង​គ្រាប់បែក H របស់​រដ្ឋអំណាច​ព្យុង​យ៉ាង ព្រមទាំងចាត់ទុកនេះជាទង្វើររំលោភ​បំពាន​ទៅ​លើ​សេចក្ដី​សំរេចចិត្ត​ទាក់ទិននានា របស់ក្រុមប្រឹក្សាសន្តិ​សុខ អ.ស.ប​និងជា​ការគំ​រាម​កំហែង​ដ៏ធ្ងន់​ធ្ងរ ចំពោះ​សន្តិ​​សុខជប៉ុន​ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ