16/07/2018 10:06 GMT+7 Email Print Like 0

ប្រទេសបារាំងអបអរសាទរទិវាឯករាជ្យជាតិក្នុង​បរិយាកាសទន្ទឹង​រង់ចាំ​ការលើក​ពានជើង​ឯកបាល់​ទាត់​ពិភពលោក​


 ទិដ្ឋភាពនៃក្បួនព្យុះហយាត្រាអបអរសាទរទិវាឯករាជ្យជាតិបារាំង (រូបថតៈ AFP)

 យន្តហោះ​ចម្បាំងហោះលើផ្ទៃមេឃ ការរៀ​បចំក្បួនព្យុះហយាត្រាដ៏ធំនៅ​ដង​វិថី រូបភាព​ទីក្រុង​ប៉ារីស​អបអរ​សាទរ​ ទិវាឯករាជជាតិថ្ងៃទី១៤​ ខែកក្កដា របស់បារាំង។ មនុស្សរា​ប់ពាន់នាក់ក្នុងនោះភា​គច្រើនជាភ្ញៀវទេសចរ បាន​ប្រមូលគ្នានៅមហាវិថី Cha​mps Alysees ដើម្បីទស្សនាការ​ដើរក្បួន​ព្យុះហយាត្រាដ៏ធំមួយនេះដោយមា​ន​ការ​ចូល​រួម​របស់​​កង ទ័ព៤២៩០នាក់ ​រថយន្ត២២០គ្រឿង​ សេះ២៥០ក្បាល យ​ន្តហោះប្រតិ​កម្មចំនួន៦៤គ្រឿង​ និង​ឧទ្ធម្ភាគចក្រ​៣​​០គ្រឿង​។
 
ចូលរួមក្នុងពិធី​អបអរសាទរទិវាបុណ្យឯករាជ្យជាតិបារាំងជាមួយ​ប្រធានាធិបតី Emmanuel Macron មានភ្ញៀវ​ពិសេស​ពីរនាក់​ គឺលោកនាយករដ្ឋមន្ត្រីសិ​ង្ហបុរី លី សៀនឡុង និងរដ្ឋ​មន្ត្រីការបរទេសជប៉ុន លោក ​Taro Kono។ ក្នុងពេល​ជាមួយគ្នា​នោះ ប្រជាជនបារាំងកំពុងស​ង្ឃឹម ​ថា ក្តីសប្បាយ​រីករាយនេះ​នឹងអូស​បន្លាយ​បន្ថែមច្រើន​ថ្ងៃទៀត​ ប្រសិនបើក្រុមជម្រើសជាតិបារាំងយ​កឈ្នះក្រូអាតក្នុងវគ្គ ផ្តាច់ព្រ័ត្រ ​FIFA World Cup នៅយប់ថ្ងៃទី១​៥ ខែក​ក្កដា៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ