22/11/2016 09:27 GMT+7 Email Print Like 0

ប្រទេសនិងតំបន់ដែនដីទាំង១៨ចូលរួមវេទិកាកំណែទម្រង់ការក្ស័យធននៅអាស៊ី

នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ តុលាការប្រជាជនកំពូលបាន​រួម​សហការ​ជាមួយ​សម្ព័ន្ធ​សមាគម​អាជ្ញាកណ្តាល​អន្តរជាតិ និងក្រុមធនាគារពិភពលោក​  រៀបចំ​វេទិកា​កំណែ​ទម្រង់​ការក្ស័យ​ធន​នៅ​អាស៊ីលើក​ទី១០ (FAIR 10) ក្រោមប្រធាន​បទ “ស្តារ​ស្ថិរភាព”។ វេទិកា​កំណែទម្រង់​ការក្ស័យ​ធន​នៅអាស៊ីលើក​ទី១០ទាក់​ទាញ​ការ​ចូលរួម​របស់តំណាង​ជាង​១០០នាក់ មកពីប្រទេសនិងតំបន់ដែនដីលើទូទាំងពិភព​ លោកទាំង​១៨។ ប្រធាន​បទ​នៃវេទិកា​នេះបាន​សរឲ្យឃើញ​សារៈ​សំខាន់ នៃ​កំណែ​ទម្រង់​ការ​ក្ស័យ​ធន​ចំពោះ​ការ​ស្តារ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​។ ចូលរួមក្នុងវេទិកានេះ​តំណាង​នានា បានពិភាក្សា​អំពី​ប្រធាន​បទ​តូច​ៗ​មួយ​ចំនួន ព្រម​ទាំង​ផ្លាស់​ប្តូរ​យោបល់​​ អំពីការអភិវឌ្ឍន៍របស់​ប្រព័ន្ធក្ស័យ​ធន​ប្រើប្រាស់ ក្ស័យធន​សហគ្រាសធុនតូចនិង​មធ្យម​ នៅ​អាស៊ីផង​ដែ​រ​៕​
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ