07/01/2016 09:17 GMT+7 Email Print Like 0

ប្រទេសនានាដាស់តឿនការដោះស្រាយភាពតានតឹងរវាងអារ៉ាប់ប៊ីសាអូឌីតនិងអ៊ីរ៉ង់តាមរយៈការសន្ទនា


បាតុកម្មនៅខាងមុខស្ថានទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំនៅ Tehran (រូបថត៖AFP/TTXVN)

នាថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ រដ្ឋមន្រ្តីការ​បរទេសជប៉ុនលោក Fumio Kishida បាន​សន្ទនា​ តាមទូរស័ព្ទ​​ជាមួយ​សមភាគី​​អាមេរិក ​លោក John Kerry ក្នុងនោះភាគីទាំងពីរ​ឯក​ភាព​ថា ស្វែង​រក​ដំណោះ​ស្រាយ​សំរាប់​ភាព​តាន​តឹង​រវាង​អារ៉ាប់ប៊ីសាអូឌីត និង​អ៊ីរ៉ង់ តាមការសន្ទនា។ រដ្ឋមន្រ្តីការបរទេសទាំងពីរបានចែករំលែក ការព្រួយបារម្ភអំពី​ទំនាក់​ទំនងកាន់​តែអាក្រក់ទៅៗ រវាងអារ៉ាប់ប៊ីសាអូឌីតនិងអ៊ីរ៉ង់ ព្រមទាំងសំណូមពរ​ឲ្យ ភាគីទាក់​ទិន​ទាំង​អស់​ស្ងប់​ចិត្ត​ ដើម្បី​ស្ថិរភាពនៅមជ្ឈឹមបូព៌ា ជៀសវាងការជះឥទ្ធិ​ពលទៅលើដំណើរ​ការ​សន្តិភាព​នៅក្នុង​តំបន់ ជាពិសេស​គឺកា​រ​ខំប្រឹង​ប្រែងបញ្ឈប់​សង្គ្រាម​ស៊ីវិល ដែលអូសបន្លាយក្នុងរយៈពេល៥ឆ្នាំមកនៅស៊ីរី។ នាថ្ងៃដ​ដែល ក្រសួង​ការ​បរទេស​ទួរ​គីក៏បានសំដែង​ការ​ព្រួយ​បារម្ភ អំពីស្ថានភាព​តានតឹងរវាងអារ៉ាប់ប៊ីសាអូឌីត និងអ៊ីរ៉ង់ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ