29/10/2015 10:22 GMT+7 Email Print Like 0

ប្រទេសនានាសុទ្ធតែមាន សេរីភាពនាវាចរណ៍និងអាកាសចរណ៍តាមច្បាប់អន្តរជាតិ

នាថ្ងៃទី២៧ខែតុលាឆ្នាំ២០១៥​ គណៈកម្មាធិការកំណែនព្រឹទ្ធសភាអាមេរិក លោក John McCain បានគាំទ្រ​សេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋ​អំណាច លោកប្រធានាធិបតី  Barack Obama ក្នុងការ​បញ្ជានាវាពិឃាត​បំពាក់កាំជ្រូច​ណែនាំ​ផ្លូវ USS Lassen ចូលក្នុង​តំបន់​១២​ម៉ាយ ជុំវិញ​កោះសិប្បនិម្មិតដែលចិនកសាងខុស​ច្បាប់ នៅប្រជុំ​កោះ Truong Sa របស់​វៀតណាម​ ព្រមទាំងចាត់ទុកថា តាមពិតកាយវិការនេះ ត្រូវបានអនុវត្តតាំងពី​យូរ ហើយមក។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ សមាជិកសភា  Randy Forbes បានសង្កត់ធ្ងន់ថា តាមច្បាប់អន្តរជាតិ ច្បាស់លាស់ថា ចិន​គ្មាន សេចក្តី​ប្រកាស​អធិបតេយ្យភាព​ស្របច្បាប់​ណាមួយ ចំពោះ​បណ្តាតំបន់​សមុទ្រ ពោលខាងលើ ហើយ​បច្ចុប្បន្ន​ជាពេល​វេលា​ដើម្បី​រដ្ឋអំណាច​ លោក Obama អះអាងឡើងវិញនូវការសន្យាយូរអង្វែអរ​បស់ខ្លួ​ន ចំពោះសេរីភាពខាងនាវាចរណ៍ ព្រម​ទាំង​ធានាសន្តិ​សុខ ស្ថិរភាព​នៅតំបន់អាស៊ីប៉ាស៊ីហ្វិក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ