05/04/2015 16:16 GMT+7 Email Print Like 0

ប្រទេសនានាបន្តជំលៀសពលរដ្ឋចេញពីប្រទេសយ៉េម៉ែន


ប្រទេសនានាបន្តជំលៀសពលរដ្ឋចេញពីប្រទេសយ៉េម៉ែន(រូបថតៈ TTXVN)

 

នាថ្ងៃទី៣ខែមេសាឆ្នាំ២០១៥ ទួរគីបានជំលៀសពលរដ្ឋរបស់ខ្លួនចំនួន៥៥នាក់ចេញ ពីតំបន់​សឹកនៅ​យ៉េ​ម៉ែន​ខណៈ​ពេល ដែល​ប៉ាគី​ស្ថាន​បាន​បញ្ជូន​ពល​រដ្ឋ​របស់​​ខ្លួន​​ចំនួន​១៧៦​នាក់ ​ត្រឡប់​មក​​ប្រទេស​​វិញ​ដោ​យ​សុ​វត្ថិ​ភា​ព​។​ រដ្ឋ​មន្ត្រីកា​​រ​​​បរទេសទួ​រ​គី​ ឲ្យដឹងថា​​ពលរដ្ឋទួរគីត្រូវ​បានបញ្ជូន​ពីក្រុង Aden ទៅកាន់​ក្រុង​ Djibouti ដោយ នាវា​ពិឃាដ​របស់កងទ័ពជើង​ទឹកទួរគី នឹងបានត្រឡប់មកប្រ​ទេសវិញ​នាប៉ុន្មានថ្ងៃ​ខាងមុខ។ ប៉ាគី​ស្ថាន​ក៏បាន​ដឹក​ជញ្ចូន​ពលរដ្ឋ​របស់ខ្លួន​ត្រឡប់មកប្រ​ទេសវិញ ក្រោយពេលទ​ទួលបានការជួយឧបត្ថម្ភ របស់នាវាចិន​រួម​ជាមួយ​ពល​រដ្ឋ របស់ប្រទេសជាច្រើនទៀត​ដូចជា អង់គ្លេស កាណាដា​ សឹង្ហបុរីជាដើម។ មុននោះ នាថ្ងៃទី២៩ខែ​មិនាឆ្នាំ២០១៥ ពលរដ្ឋប៉ាគីស្ថាន​ចំនួន៥០០នាក់​ បានត្រឡប់មកប្រទេសវិញដោយ​សុវត្ថិភាព៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ