22/11/2015 09:15 GMT+7 Email Print Like 0

ប្រទេសនានាត្រៀ​មជាស្រេចសម្រាប់​សន្និសីទ​កំពូល​អ.ស.បស្តីពី​បំរ៉ែបំរួល​អាកាសធាតុ​

ទោះបីជារាល់ការវាយប្រហារ​ដោយបង្ហូរឈាមនៅទីក្រុងប៉ារីសប្រទេស​បារាំងនាពេលកន្លងទៅ បានជះឥទ្ធិពល​មិនតិច​ទៅលើកិច្ច​ការ ត្រៀម​រៀប​ចំសម្រាប់​សន្និសីទកំពូលអ.ស.ប ស្តីពីបំរ៉ែបំរួលអាកាសធាតុលើកទី ២១  (COP21) ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅនៅទីក្រុងបារីសនេះ នាថ្ងៃទី៣០ខែ​វិច្ឆិកា​ខាងមុខក្តី ប៉ុន្តែថ្នាក់ដឹកនាំនៃ​ប្រទេស​នានា​នៅតែ​ប្រមូល​ផ្តុំពិភាក្សា​ សំដៅទទួល​ឲ្យ បានកិច្ចព្រមព្រៀងបំរ៉ែបំរួល​អាកាសធាតុទូទៅ​មួយចីរភាព។ ថ្លែងមតិ​នៅទីស្នាក់ ការ​អ.ស.ប នាថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៥​ ឧបការីរបស់អគ្គលេខាធិការអ.ស.ប ទទួលបន្ទុក បញ្ហា​បំរ៉ែបំរួល​អាកាសធាតុ​ លោក​ Janos Pasztor បានឲ្យដឹងថា ថ្នាក់ដឹកនាំនៃ ប្រទេសនានាលើពិភពលោក បានអះអាង​សារជា​ម្តង​ទៀត​ថានឹង​ចូលរួមCOP21 ដោយមិនអើពើដល់គ្រោះអាសន្នភេរវកម្មឡើយ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ