16/12/2018 11:59 GMT+7 Email Print Like 0

ប្រទេសថៃស្វាគមន៍ភ្ញៀវទេសចរវៀតណាម ទី១លាន ក្នុងឆ្នាំ ២០១៨


 ប្រទេសថៃទទួលភ្ញៀវវៀតណាមទី១លាន 

 ភ្ញៀវទេសចរវៀតណាមទៅកាន់ប្រទេសថៃក្នុងឆ្នាំ ២០១៨ បានជាប់ជាភ្ញៀវទី១លាន នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ​២០១៨​។​ អ្នកស្រី Duong Thu Trang មកពីទីក្រុងហាណូយនៅលើជើងហោះហើរ លេខ TG561 នៃក្រុម​ហ៊ុន​អាកាស​ចរណ៍​ Thai Airways International នៅថ្ងៃទី ១៣ ខែធ្នូ បានទទួលពានរង្វាន់ពិសេស​ រួម​ទាំង​កញ្ចប់​ទួរទេសចរណ៍​សម្រាប់​មនុស្សពីរនាក់ សំបុត្រយន្តហោះទៅវិញទៅមកសម្រាប់មនុស្សពីរ​នាក់ និងប័ណ្ណអំណោយ មាន​តម្លៃ ១០ ពាន់បាត (ស្មើនឹង ៣៥០ ដុល្លារអាមេរិក) ។ នៅ​ពេល​ទទួលសំនួរ​អំពីផែន​ការអភិវឌ្ឍន៍​ទីផ្សា​រទេសចរណ៍​ វៀត​ណាមសម្រាប់ឆ្នាំ២០១៩ ​នាយក​រងផ្នែក​ទីផ្សារ​អន្តរជាតិ​ទទួល​បន្ទុក​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ខាង​ត្បូង​ នៃអគ្គនាយកដ្ឋានទេសចរ​ណ៍ថៃ លោក Chanttan Kunjara Na Ayudhya បានលើកឡើង​ថា៖ “យើងខ្ញុំ​នឹងធ្វើ​ការយ៉ាងជិតស្និទ្ធ​ជាមួយក្រុមហ៊ុនទេសចរណ៍និងក្រុមហ៊ុនអាកាសចរ ណ៍នានាដើ​ម្បីទាក់​ទាញភ្ញៀ​វទេសចរ​វៀត​ណាមកាន់តែច្រើន ទៅកាន់ប្រទេសថៃ។ ហើយយើងខ្ញុំមានជើងហោះហើរច្រើនដល់ប្រទេសថៃ ប៉ុន្តែនៅ​មាន​ឱកាសជាច្រើន ដើម្បីបង្កើនចំនួនជើងហោះហើរ​ ដោយហេតុ​នេះពង្រឹង​ការតភ្ជាប់​និង​ជម្រុញ​ភ្ញៀវទេសចរ​វៀត​ណាម ទៅកាន់ប្រទេសថៃនិងផ្ទុយទៅវិញ។”
 
ប្រទេសថៃគឺ​ជាទិសដៅទេសចរណ៍មួយដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរ វៀត ណាម ដោយមានជើង​ហោះហើរ​ថោកជា​ច្រើន​រវាងវៀតណាមនិងថៃ។ នៅឆ្នាំ ២០១៧ ប្រទេសថៃបានទទួលភ្ញៀវទេ​សចរចំនួន ៩៧០.០០​០ នាក់​មកពី​ប្រ ទេ​សវៀតណាម ដែលរួមចំណែក​យ៉ាងសំខាន់​ដល់ផលិតផល​ក្នុងស្រុក​សរុបរបស់​ប្រទេស​ពោរពេញ​ដោយ​វត្ត​មួយ​នេះ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ